Bentley System បើកក្រុមហ៊ុនពិគ្រោះយោបល់ផ្នែក software គ្រប់គ្រងការដ្ឋានបែបឌីជីថលថ្មីមួយ

រូបថត៖ លោក Allan Murphy នាយកក្រុមហ៊ុន Virtuosity

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានវិនិយោគបើកក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយឈ្មោះថា Virtuosity ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ផ្នែក software អនឡាញ។

ក្រុមហ៊ុន Virtuosity មានសេវាកម្មដូចជា កញ្ចប់ Virtuoso ដែលលក់គូរជាមួយនឹងកម្មវិធីផ្សេងៗទៀតរបស់ Bentley ដូចជាកម្មវិធីគំរូឌីជីថល ដែលអាចវិភាគសកម្មភាពពិតដែលកើតឡើងនៅក្នុងការដ្ឋានលើកុំព្យូរទ័រជាដើម។

លើសពីនេះ ចំណុចពិសេសរបស់ Virtuosity គឺការផ្តល់នូវសេវាកម្មពីអ្នកជំនាញ ដើម្បីជួយសម្របសម្រួល និងពិគ្រោះយោបល់ដល់ម្ចាស់គម្រោងដែលប្រើប្រាស់ software របស់ Bentley ។

សេវាកម្មពិគ្រោះយោបល់នេះរួមមាន ការបណ្តុះបណ្តាល ណែនាំ  បង្រៀន និងរបៀបប្រើប្រាស់កម្មវិធីជាក់ស្តែង ពីអ្នកជំនាញមួយទល់មួយតាមរយៈប្រព័ន្ធអនឡាញ។

កញ្ចប់ Virtuoso អាចទិញបាននៅគេហទំព័រ virtuosity.com ហើយក្នុងគេហទំព័រនោះក៏មានកម្មវិធីជាច្រើនទៀតរួមមាន MicroStation, OpenBridge, OpenBuildings, OpenFlows, OpenRail, OpenRoads, OpenSite, OpenTower, OpenWindPower, AutoPIPE, ContextCapture, LEGION, MOSES, PLAXIS, RAM, SACS, SoV, SYNCHRO និង iTwin Design ជាដើម។

លោក Allan Murphy នាយកប្រតិបត្តិក្រុមហ៊ុន Virtuosity បានមានប្រសាសន៍ថា៖ «យើងគិតថានេះគឺជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីបើកពាណិជ្ជកម្មថ្មីមួយនេះ។ ដោយសារវិបត្តិកូវីដ សេវាកម្មអ្នកជំនាញអនឡាញ គឺជាជំនួយដ៏ល្អមួយ ក្នុងការរៀបចំផែនការ និង អនុវត្តគម្រោងសាងសង់នានាទៅដោយរលូន»។

លោក Werner Felber ដៃគូគ្រប់គ្រងនៃក្រុមហ៊ុន Boley Goetechnick GmbH និងក្រុមហ៊ុន Beratende Ingenieure បាននិយាយថា “ជាមួយការជាវតាមរយៈ Virtuoso ក្រុមអ្នកជំនាញអន្តរជាតិរបស់យើងអាចជួយគម្រោងរបស់អ្នកឱ្យកាន់តែមានប្រសិទ្ធិភាព។ អ្នកជំនាញរបស់ Virtuosity នឹងជួយយើងឆ្ពោះទៅរកប្រព័ន្ធ Digital មួយជាក់លាក់តាមរយៈអានុភាពនៃកម្មវិធីថ្មីៗរបស់ Bentley ដើម្បីធានាការប្រកួតប្រជែងនៅក្នុងទីផ្សារ និងផ្តល់នូវលទ្ធផលល្អប្រសើរដល់អតិថិជន”៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]