គម្រោងផ្លូវរថភ្លើងតម្លៃ ៧២៨លានដុល្លារ ប្រគល់កិច្ចសន្យាចាប់ផ្តើមសាងសង់
រដ្ឋាភិបាលហ្វីលីពីនបានផ្តល់គម្រោងវិស្វកម្មសំណង់ស៊ីវិលដែលមានតម្លៃសរុប ៧២៨ លានដុល្លារអាមេរិកដល់ក្រុមហ៊ុនអន្តរជាតិសម្រាប់ដំណាក់កាលដំបូងនៃការស្ថាបនាផ្លូវដែក Malolos-Clark ប្រវែង ៥១ គីឡូម៉ែត្រដែលជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់ប្រទេសហ្វីលីពីនដើម្បីជំរុញការតភ្ជាប់និងកំណើនសេដ្ឋកិច្ចក្នុងតំបន់ដោយតភ្ជាប់ព្រលានយន្តហោះអន្តរជាតិក្លាកនិងតំបន់សេដ្ឋកិច្ចដែលបានគ្រោងទុកនៃទីក្រុងញូក្លាកដែលមានចម្ងាយ ៨០ គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីម៉ានីល។
កិច្ចសន្យាទាំងនោះត្រូវបានប្រគល់ឱ្យក្រុមហ៊ុនអេស្បាញ ហ្វីលីពីន និងកូរ៉េខាងត្បូងនៅដើមខែសីហាកន្លងទៅថ្មីៗនេះ។ ការសហការដំបូងរវាងក្រុមហ៊ុន Acciona របស់អេស៉្បាញនិងក្រុមហ៊ុន EEI Corporation ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលដើម្បីសាងសង់ផ្លូវ ៦,៣ គីឡូម៉ែត្រ ផ្លូវដែកប្រើចម្ងាយ ១,៦ គីឡូម៉ែត្រនិងស្ថានីយរថភ្លើងក្រោមដីនៅអាកាសយានដ្ឋានអន្តរជាតិក្លាក។ ទីពីរត្រូវបានប្រគល់ឱ្យក្រុមហ៊ុន Posco វិស្វកម្មនិងសំណង់នៃប្រទេសកូរ៉េខាងត្បូងដែលនឹងសាងសង់ដេប៉ូទំហំ ៣៣ ហិកតានិងមជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការផ្លូវដែកនៅជាប់នឹងអាកាសយានដ្ឋាន។
ផ្លូវដែក Malolos-Clark គឺជាផ្នែកមួយនៃគំរោងផ្លូវដែកដែលមានតំលៃ ៦.១ កោដិ ១៦៣ គីឡូម៉ែត្រខាងជើង – ខាងត្បូងដែលនឹងបន្តទៅភាគអាគ្នេយ៍ពីទីក្រុង Malolos កាត់ទីក្រុងម៉ានីលឆ្ពោះទៅ Calamba នៅឆ្នាំ ២០២៥៕

