អត្ថបទផ្សព្វផ្សាយ៖ ស្វែងយល់ពីទីផ្សារផ្គត់ផ្គង់ទូកម្មង់កាត់នៅកម្ពុជា

ដោយសារតែវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងរីកចម្រើនជាបន្តបន្ទាប់ ធ្វើឱ្យតម្រូវការសម្ភារបរិក្ខារតុបតែងផ្នែកខាងក្នុងក៏កើនឡើងដូចគ្នាដែរ។ ក្នុងនោះ ទូកម្មង់កាត់ ជាគ្រឿងសង្ហារិមមួយដែលកំពុងតែពេញនិយមនៅតាម គេហដ្ឋាន គម្រោងបូរី ខុនដូ នានាជាដើម។ តើគួរស្វែងរកទូកម្មង់កាត់ដែលមានគុណភាពយ៉ាងដូចមេ្ដច និងគួរតែជ្រើសរើសអ្នកផ្គត់ផ្គង់មួយណា?

ក្រុមហ៊ុន ស៊ីម ផ្លិច ខេមបូឌា (Simplex Cambodia) គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាក្នុងការផ្គត់ផ្គង់ទូគ្រប់ប្រភេទតាមគម្រោង ដូចជា បុរី ខុនដូ អាផាតមិន សណ្ឋាគារ និងផ្ទះឯកជនជាដើម។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយក្រុមហ៊ុន នាគព័ន្ធ ហូមសេនធឺ ដោយមានសហការណ៍ជាមួយរោងចក្រផលិតទូធំមួយនៅក្នុងប្រទេសថៃ ដែលប្រើប្រាស់បច្ចេកទេសទំនើប និងវត្ថុធាតុដើមស្តង់ដារគុណភាពខ្ពស់ពីអឺរ៉ុប។

មកទល់ពេលនេះ ស៊ីម ផ្លិច បានផ្គង់ផ្គង់ទូជូនអតិថិជនជាច្រើន ហើយរាល់ផលិតផល និងសេវាកម្ម គឺសុទ្ធសឹងតែផ្ដល់ឱ្យដោយបុគ្គលិកជំនាញ និងមានទំនួលខុសត្រូវខ្ពស់។

លើសពីនេះ ក្រុមហ៊ុនក៏បានរួមចំណែកផ្គត់ផ្គត់ និងតំឡើងទូ ដល់គម្រោងធំៗជាច្រើនដូចជា បុរីភ្នំពេញសុខសាន្ត បុរីរំចេក បុរី អិលវី បុរីហេងហៀងស៊ីធី ខុនដូ Urban Loft ខុនដូ Urban Village ផ្ទះវីឡាធំៗ និងគម្រោងជាច្រើនទៀត។

ប្រធានគ្រប់គ្រងផ្នែកលក់ លោក កែវ ពិសិទ្ធ បានឱ្យដឹងថា៖ «កត្តាដែលធ្វើឱ្យក្រុមហ៊ុននេះរីកចម្រើនឆាប់រហ័ស និងក្លាយជាទីទុកចិត្តអតិថិជន គឺដោយសារតែក្រុមហ៊ុនផ្តោតលើគុណភាព ការរចនាម៉ូត ភាពឆ្នៃប្រឌិត វត្ថុធាតុដើមស្តង់ដារខ្ពស់»។

«រាល់ផលិតផលរបស់យើងត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងដោយផលិតកម្មរោងចក្រប្រើម៉ាស៊ីននបច្ចេកវិទ្យាទំនើបរបស់អាឡឺម៉ង់ ព្រមជាមួយការប្រើប្រាស់វត្ថុធាតុដើមក្តារកម្រិត E1 ស្តង់ដារអឺរ៉ុប ដែលគិតគូរដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ជាមួយនឹងតម្លៃធូរជាងតំលៃទីផ្សារ ស្ទើគ្មានគូរប្រជែង។ លើសពីនេះយើងមាន បុគ្គលិកជំនាញច្បាស់លាស់គ្រប់ផ្នែកជាង ២០០ នាក់ ចាំផ្តល់សេវាជូនគ្រប់តម្រូវការរបស់អតិថិជន»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុននេះ មានទស្សនៈវិស័យវែងឆ្ងាយ ចង់ចាប់យកទីផ្សារខាងផ្គត់ផ្គង់ដេគ័រទូក្នុងប្រទេសកម្ពុជាទំាងមូល ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ជាមួយនឹងបេសកកម្ម ផលិតផលល្អ តម្លៃសមរម្យ សេវាកម្មល្អរហ័សទាន់ចិត្ត អតិថិជនរីករាយពេញចិត្ត។

ទំនាក់ទំនងប្រឹក្សាក្រុមហ៊ុនផ្ទាល់តាមរយៈលេខទូរស័ព្ទ៖ ០៩៩ ៣៣៣ ៥០៤/ ០៩៩ ៣៣៣ ៥០៣/០៧៧ ៩៩០ ៨៣០

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]