កម្ពុជាបង្កើតមជ្ឈមមណ្ឌលសិក្សាសា្រវជ្រាវកម្មន្តសាលកម្រិតខ្ពស់បច្ចេកវិទ្យាជប៉ុន និងអាឡឺម៉ង់

រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយប្រមាណ ៤,៥លានដុល្លារ គាំទ្រដល់ដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលខាងកម្មន្តសាលកម្រិតខ្ពស់ ដែលមានទីតាំងនៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

មជ្ឈមមណ្ឌលនេះ ត្រូវបានប្រកាសដំណើរការ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៤ ខែតុលានេះ នៅក្រោមអធីបតីភាព ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម MIKAMI Masahiro អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងឯកឧត្តម ជាតិ ជាលី សកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អគារមជ្ឈមណ្ឌលត្រូវបានសាងសង់នៅក្នុងបរិវេណនៃសកលវិទ្យាល័យភ្នំពេញដែលជាថវិការបស់រដ្ឋាភិបាល ចំណែកកម្មវិធីសិក្សា និងសំភារៈបច្ចេកទេស គឺជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។

តាមរយៈមជ្ឈមណ្ឌលនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសហការជាមួយក្រុមហ៊ុនវិនិយោគរួមជប៉ុន-អាឡឺម៉ង់ ឈ្មោះ DMG-MORI ដែលជាក្រុមហ៊ុនលំដាប់លេខ ១ នៅលើពិភពលោកខាងផលិតគ្រឿងម៉ាស៊ីន CNC ស្វ័យប្រវត្តិដ៏ទំនើប។

នៅពេលអនាគត មជ្ឈមមណ្ឌលនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រដល់ឧស្សាហកម្មដទៃទៀតនៅក្នុងប្រទេស ដើម្បីឆ្ពោះទៅរកការផលិតឌីជីថលឆ្លាតវៃ ដែលមានបដិវត្តថ្មី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]