សែនជ័យខុនដូនឹងបង្កើតជីវិតរស់នៅបែបថ្មីលើទឹកដីក្បែព្រលានយន្តហោះអន្តរជាតិភ្នំពេញ

គម្រោងខុនដូបានរីកដុះដាលដូចផ្សិតនៅទូទាំងរាជធានីភ្នំពេញ ហើយបានបង្កើតផលិតផលជាច្រើនប្រភេទសម្រាប់អតិថិជន។ ស្របពេលដែលវិស័យខុនដូនៅតែបន្តមានសក្កានុពលក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានឈានមុខគេមួយនៅកម្ពុជា ចំរើន សម្បត្តិ ខនស្រ្តាក់សិន ខូ អិលធីឌី បានឈានជើងមួយជំហានទៀតក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ជាមួយនឹងការបង្កើតគម្រោងដ៏អស្ចារ្យរបស់ខ្លួនឈ្មោះថា សែនជ័យខុនដូ ដែលមានទីតាំងជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ អ្នកសារព័ត៌មានរបស់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កញ្ញា ខាត់ លក្ខិណា បានជួបជាមួយនឹងលោកបណ្ឌិត អាឡិចសិនឌើ អ៊ីវិនហ្រ្គូន នាយកប្រតិបត្តិដើម្បីពិភាក្សាអំពីគម្រោងដ៏ប្លែកអស្ចារ្យមួយនេះ។

តើអ្វីទៅគឺជាចំណុចប្លែកអស្ចារ្យរបស់សែនជ័យខុនដូ?

សែនជ័យខុនដូគឺមានភាពទាក់ទាញខ្លាំង ជាខុនដូដែលមានម៉ូតទំនើបទាន់សម័យសម្រាប់មនុស្សគ្រប់គ្នា។ យើងមានអាងហែលទឹក កន្លែងក្មេងលេង ក្លឹបកីឡា និងទីធ្លាសួនច្បារនៅជាន់ទីមួយដ៏ស្រស់ស្អាត ដែលមិនធ្លាប់មានពីមុនមកនោះទេ។ ពីអាងហែលទឹកក្នុងជាន់ទីមួយ គឺមានស្ពានប្រវែង ២ម៉ែត្រឆ្លងទៅក្នុងខុនដូ។ យើងមានយូនីតសរុបចំនួន ១១៦ យូនីត ដែល ៩០ យូនីតជាប្រភេទបន្ទប់គេងក្រែ១ ទំហំ ៣៥ ម៉ែត្រការ៉េ យូនីតចំនួន ១៦យូនីត ជាប្រភេទបន្ទប់គេងក្រែ ២ ទំហំ ៥៤ ម៉ែត្រការ៉េ និងយូនីតចំនួន១៦ យូនីតទៀតជាប្រភេទបន្ទប់គេងក្រែ ៣ ទំហំ ៥៧ ម៉ែត្រការ៉េ ។

ដោយសារតែគុណភាពសំណង់គឺចាត់ទុកថាជាអាទិភាពកំពូលមួយក្នុងចំណោមអាទិភាពផ្សេងៗ តើអ្វីទៅដែលធ្វើឲ្យគុណភាពសំណង់របស់សែនជ័យខុនដូលេចធ្លោជាងគេ?

នៅក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្រ្តាក់សិន ខូ អិលធីឌី គុណភាពសំណង់គឺតំណាងឲ្យអ្វីៗទាំងអស់ យើងមិនចង់កាត់បន្ថយគុណភាពនោះទេ។ យើងប្រើប្រាស់សម្ភារសំណង់ ជណ្តើរយន្ត និងអ្នកសាងសង់ដែលមានគុណភាពខ្ពស់បំផុត។ យើងប្រើស្តង់ដារអគារដែលមានគុណភាពខ្ពស់បំផុត។ សែនជ័យខុនដូមានកម្ពស់ ១៥ ជាន់ និងមានពិដានខ្ពស់ល្អ ដែលបង្កើតឱ្យមានអារម្មណ៍ថាបន្ទប់គឺធំទូលាយ។

តើសែនជ័យខុនដូមានការបង្ការអគ្គិភ័យដើម្បីកាន់បន្ថយហានិភ័យនៅពេលមានរឿងមិនល្អកើតឡើងដែរឬទេ?

បាទយើងមាន! ប្រសិនបើមានរឿងអ្វីមួយកើតឡើង យើងមានអាងស្តុកទឹកនៅផ្នែកខាងក្រោមនៃអគាររបស់យើង ហើយប្រសិនបើមានអគ្គិភ័យកើតឡើងដែលត្រូវការទឹក យើងអាចប្រើប្រាស់វាបាន។ យើងមានប្រព័ន្ធពន្លត់អគ្គីភ័យ ហើយនៅគ្រប់ជាន់ទាំងអស់គឺមានបំពង់បន្លត់អគ្គីភ័យដែលតភ្ជាប់ជាមួយនឹងម៉ាស៊ីនបូមទឹកស្វ័យប្រវត្តិដែលអាចគ្របដណ្ដប់នៅគ្រប់ជាន់ទាំងអស់ នេះគឺជាគុណប្រយោជន៍សុវត្ថិភាពដ៏ធំធេង។ ខុនដូ និងទីធ្លាសាធារណៈទាំងអស់ មានឧបករណ៍ចាប់ផ្សែង និងកំដៅដើម្បីបន្ថែមសុវត្ថិភាព។ យើងក៏ចង់បានម៉ូនីទ័រនៅខាងក្រោមផងដែរ ដូច្នេះ ពួកវាអាចជូនដំណឹងដល់អ្នកស្នាក់នៅក្នុងអគារ។ ការគិតគូរពីសុវត្ថិភាព យើងដើរទៅមុខ ១០ ជំហាន។

តើលទ្ធភាពនៃការទទួលបានការវិនិយោគត្រឡប់មកវិញពីសែនជ័យខុនដូគឺយ៉ាងមិចដែរ?

យើងនៅជិតខណ្ឌសែនសុខ​ ហើយយើងនៅជិតនឹងគម្រោងថ្មីរបស់អ័រគីដេ។ ដូច្នេះ នៅពេលអ្នកទិញ ក្នុងរយៈពេលពីរឬបីឆ្នាំ គម្រោងថ្មីចាប់ផ្តើមសាងសង់ វាអាចបង្កើនការវិនិយោគត្រឡប់មកវិញរបស់អ្នករហូតដល់ ៣០ ភាគរយ ហើយនោះគឺជាគុណសម្បត្តិបន្ថែម។ ហើយគុណសម្បត្តិបន្ថែមមួយទៀតគឺវាមានចម្ងាយតែ ១ គីឡូម៉ែត្រពីអាកាសយានដ្ឋានលើផ្លូវ ១០៥K។

តើអ្នកអាចប្រាប់យើងអំពីតម្លៃក្នុងមួយយូនីត ការទូទាត់ និងកំរៃផ្សេងៗដែលទាក់ទងបានទេ?

យើងកំពុងកំណត់តម្លៃឡើងវិញប៉ុន្តែវានឹងមានភាពទាក់ទាញ។ យើងមានជម្រើសទូទាត់ប្រាក់ច្រើនបែបច្រើនយ៉ាង។​ យើងមានការទូទាត់តាមការបង់រំលស់ ការទូទាត់មួយដង ក៏ដូចជាជម្រើសបង់ប្រាក់មួយឬពីរឆ្នាំ។ យើងអាចបត់បែនបាន។ យើងក៏អាចជួយអ្នកក្នុងការទទួលបានប្រាក់កម្ចីពីធនាគារផងដែរ។ កំរៃគ្រប់គ្រងខុនដូគឺត្រឹមតែ ០.៥ សេនក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះសម្រាប់មួយខែ។

តើការសាងសង់នឹងចាប់ផ្តើមនៅពេលណា?

សំណង់សែនជ័យខុនដូរបស់យើងបានចាប់ផ្តើមហើយ។ ឥឡូវនេះ យើងកំពុងដំឡើងឡានស្ទូច។ ការសាងសង់នឹងចំណាយពេលប្រហែល ២ ឆ្នាំ ដូច្នេះ កាលបរិច្ឆេទក្នុងការបញ្ចប់គឺនៅខែសីហាឆ្នាំ ២០២១ ។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]