ក្រុមហ៊ុនអាមេរិកគ្រោងនាំចូលគ្រឿងបង្គំ និងបរិក្ខារសាងសង់ហេដ្ឋារចនាសម្ព័ន្ធមកកម្ពុជា

ក្រុមហ៊ុនអាមេរិកធំៗជាច្រើន ចាប់អារម្មណ៍ចង់នាំចូលគ្រឿងបង្គំ និងសម្ភារបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីមកកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងភាគីអាមេរិក កាលពីសប្ដាហ៍មុននេះ។

ក្រុមហ៊ុនដែលចង់មកវិនិយោគទាំងនោះរួមមាន ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Amazon ក្រុមហ៊ុន Bell Texton ក្រុមហ៊ុន Ford និង ក្រុមហ៊ុន Visa ជាដើម។

ក្រៅពីចង់វិនិយោគនាំចូលគ្រឿងបង្គំ ក្រុមហ៊ុនទាំងនោះក៏ចង់វិនិយោគលើការរុករកប្រេង ឧស្ម័នធម្មជាតិ និងថាមពលកកើតឡើងវិញផងដែរ ដោយផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាមេរិក ដើម្បីជំរុញការអភិវឌ្ឍតំបន់ប្រេងកាតរួមគ្នារវាងកម្ពុជា និងថៃ។

លើសពីនេះ ភាគីទាំង ២ ក៏បានពិភាក្សាពីឱកាសពាណិជ្ជកម្ម និងជំនួយបច្ចេកទេសពីអាមេរិកផងដែរ។

ឯកឧត្តម ស៊ុយ សែម បានសម្តែងនូវការស្វាគមន៍ដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យមកវិនិយោគនៅកម្ពុជាបានកាន់តែច្រើនដើម្បីបន្តលើកស្ទួយសេដ្ឋកិច្ច។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]