សមាគមអ្នកជំនាញផ្នែកភ្លើងបំភ្លឺកូរ៉េចូលរួមឧបត្ថមពិព័រណ៍ LED Expo Thailand + Light ASEAN

សមាគមកូរ៉េសម្រាប់ការអភិវឌ្ឍឧស្សាហកម្មភ្លើង ឬ Korean Association for Photonics Industry Development (KAPID) បានចុះហត្ថលេខាក្នុងនាមជាអ្នកឧបត្ថម្ភជាន់ខ្ពស់ ក្នុងកម្មវិធីពិព័រណ៍ LED Expo Thailand + Light ASEAN ដែលនឹងធ្វើឡើងអនឡាញចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០២០ ខាងមុខនេះ។

KAPID គឺសមាគមដែលផ្ដោតសំខាន់ទៅលើទីផ្សារឧស្សាហកម្មបច្ចេកវិទ្យាភ្លើងបំភ្លឺទាំងនៅកូរ៉េ និងប្រទេសជាច្រើនក្នុងតំប់អាស៊ាន។ សមាគមបច្ចុប្បន្ន កំពុងធ្វើការឆ្ពោះទៅគម្រោង Smart Park នៅក្នុងប្រទេសថៃ។

ដោយឡែក ពិព័រណ៍អេពិព័រណ៍ LED Expo Thailand + Light ASEAN គឺជាពិព័រណ៍ធំបំផុតរបស់អាស៊ានស្តីពីបច្ចេកវិទ្យា LED និងដំណោះស្រាយភ្លើងបំភ្លឺ។ កម្មវិធីនេះ ជាវេទិកាទីផ្សារដ៏ល្អមួួយ សម្រាប់ម្ចាស់អាជីវកម្ម ក្នុងការបង្ហាញផលិតផលដែលទាក់ទងអំពូលភ្លើងនិងអំពូល LED របស់ខ្លូន។

កម្មវិធីនេះ នឹងជួយឱ្យអ្នកផ្គត់ផ្គង់ និងអ្នកផលិត LED ទាក់ទងផ្ទាល់ទៅនឹងអ្នកម៉ៅការ ស្ថាបត្យករ អ្នកអភិវឌ្ឍន៍ វិស្វករ ម្ចាស់អគារពាណិជ្ជកម្ម នឹងអ្នកពាក់ព័ន្ធដទៃទៀតជាច្រើន ដោយមានសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។

លើសពីនេះ អ្នកតាំងពិព័រណ៍ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ដូចជាការយល់ដឹងកាន់តែច្រើនពីឧស្សាហកម្មនេះតាមរយៈសិក្ខាសាលាឥតគិតថ្លៃដោយអ្នកជំនាញឧស្សាហកម្ម។

សម្រាប់ព័ត៌មានបន្ថែមអំពីពិព័រណ៍ LED Expo Thailand + Light ASEAN ២០២០ សូមចូលមើលគេហទំព័រ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]