ចិននឹងសាងសង់តំបន់សេដ្ឋកិច្ចពិសេសបៃតងតម្លៃមួយពាន់លានដុល្លារនៅស្វាយរៀង

ក្រុមហ៊ុនចិនគ្រោងនឹងសាងសង់តំបន់សេដ្ឋកិច្ចពិសេសបៃតងទំហំ ៤៥០ហិកតា តម្លៃជាង ១ពាន់លានដុល្លារ នៅក្រុងស្វាយរៀង។ នេះបើយោងតាមសារព័ត៌មាន The Star កាលពីពេលថ្មីៗនេះ។

គម្រោងដ៏ធំសម្បើមនេះ មានទីតាំងស្ថិតនៅប្រមាណ ៤ គីឡូម៉ែត្រពីក្រុងស្វាយរៀង ខាងត្បូងផ្លូវជាតិលេខ១ និងស្ថិតនៅភាគខាងជើងទន្លេវ៉ៃគោ។

កិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍគម្រោងនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ១៣ វិច្ឆិកានេះ រវាងក្រុមហ៊ុនអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស Qilu និង សមាគមឧស្សាហកម្មការពារបរិស្ថាននៅកម្ពុជា (Epiac)។

កិច្ចព្រមព្រៀងនេះធ្វើឡើង ក្នុងគោលបំណងជួយតម្រង់ទិសឱ្យក្រុមហ៊ុន QiLu ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ក៏ដូចជាស្វាគមន៍វិនិយោគិនបរទេសឱ្យមកវិនិយោគផងដែរ។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ ប្រធានក្រុមហ៊ុន QiLu លោក Xing Baoguo បានមានប្រសាសន៍ថា៖ «តំបន់នេះនឹងត្រូវសាងសង់ជា ៣ដំណាក់កាល។ ដំណាក់កាលទី១ នឹងសាងសង់លើផ្ទៃដី ២១៥ហិកតា ដំណាក់កាលទី២ លើដី ១៤៥ហិកតា និងដំណាក់កាលទី៣ លើដី ៩០ហិកតា។

គម្រោងឧស្សាហកម្មនេះ នឹងត្រូវចែកជា ៦ ផ្នែក រួមមានរោងចក្រសម្លៀកបំពាក់ វាយនភ័ណ្ឌ ផលិតផលឧស្សាហកម្មធុនស្រាល គ្រឿងម៉ាស៊ីន សម្ភារសំណង់ និងសារធាតុគីមីផងដែរ។

គួរបញ្ជាក់ផងដែរ បើយោងតាមប្រភពដដែល គិតត្រឹមដំណាច់ឆ្នាំ២០១៩ មានក្រុមហ៊ុនចំនួន ៤៦៥ កំពុងប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ៥៤ នៅកម្ពុជាដែលមានកម្មករជាង ១០០ ០០០ នាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]