គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣ពីចោមចៅទៅកំពតសម្រេចបានជិតទាំងស្រុងហើយ
គិតត្រឹមខែចុងវិច្ឆិកានេះ គម្រោងស្ថាបនាផ្លូវជាតិលេខ ៣ ពីរង្វង់មូលចោមចៅដល់ក្រុងកំពត សម្រេចបាន៨៣% ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីព្រឹកថ្ងៃទី ១០ ធ្នូនេះ។
ផ្លូវនេះមានប្រវែងសរុប ១៣៤ គីឡូម៉ែត្រ ដែលត្រូវបានស្ថាបនាជាប្រភេទផ្លូវប៊េតុងកៅស៊ូ (AC) ដោយបែងចែកជា ២ ដំណាក់កាលរួមមាន៖
-ដំណាក់កាលទី១ ប្រវែង ៦៩គីឡូម៉ែត្រពីចោមចៅ-បែកគូស ដែលនឹងត្រូវបានពង្រីកពី ២កន្លងទៅ៤កន្លង និងមានសួរច្បារកណ្តាលទ្រូងផ្លូវ
-ដំណាក់កាលទី២ ប្រវែង ៦៥ គីឡូម៉ែត្រ ពីបែកគូស-ក្រុងកំពត ដែលនឹងត្រូវពង្រីកជា ២គន្លង។
គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់នេះចំណាយទឹកប្រាក់ប្រមាណជាង ២១៩ លានដុល្លារអាមេរិក ប្រតិបត្តិការដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ដោយបានបើកការដ្ឋានកាលពីថ្ងៃទី ៧ ឧសភា ២០១៨ កន្លងមកនេះ ហើយនឹងចំណាយរយៈពេលសាងសង់ ៤៨ ខែ ដើម្បីបញ្ចប់។ (អានបន្ថែម)
- Video Advertisement -

