ខណៈពិភពលោកកំពុងមានវិបត្តិ ទីផ្សារអចលនទ្រព្យវៀតណាមបែរជាមានសន្ទុះ ពិសេសទីផ្សារការិយាល័យ

ទីផ្សារការិយាល័យនៅទីក្រុងហាណូយប្រទេសវៀតណាម បាន និងកំពុងទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់ ពិសេសក្នុងវិបត្តិកូវីដ-១៩ នេះ អ្នកវិនិយោគភាគច្រើនកំពុងទិញ និងសាងសង់ការិយាល័យទុក ដោយរំពឹងថាក្រោយកូវីដ ទីក្រុងមួយនេះនឹងក្លាយជាបណ្ដុំការិយាល័យរបស់ក្រុមហ៊ុនធំៗជាច្រើន។ នេះបើយោងតាមទិន្នន័យរបស់ CBRE វៀតណាម។

ប្រភពដដែលបានវិភាគទៀតថា មូលហេតុដែលធ្វើឱ្យទីផ្សារមួយនេះរីកចម្រើនទោះស្ថិតក្នុងវិបត្តិកូវីដក្ដី រួមមាន ទីផ្សារការិយាល័យនៅទីក្រុងហាណូយនៅមានឱកាសវិនិយោគច្រើន ចំនួនអ្នកឆ្លងមេរោគកូវីដ១៩នៅប្រទេសវៀតណាមគឺនៅតិច និងជាពិសេសទំនុកចិត្តពីអ្នកវិនិយោគពីប្រទេសធំ។

កង្វះអគារការិយាល័យកម្រិត A ដែលមានគុណភាពខ្ពស់ ក៏ជាចំណុចទាក់ទាញអ្នកវិនិយោគដ៏សំខាន់មួយទៀត។ ឱកាសនេះបានធ្វើឱ្យវិនិយោគិនពីប្រទេសធំៗ ជាច្រើនដូចជា កូរ៉េខាងត្បូង សិង្ហបុរី និងជប៉ុន ចាប់អារម្មណ៍មកអភិវឌ្ឍគម្រោងអគារការិយាល័យកម្រិត A នៅក្នុងទីក្រុងមួយនេះ។

ដោយសារតែកត្តាទាំងនេះ បានធ្វើឱ្យអ្នកជំនាញព្យាករថា កំណើនប្រាក់ចំណេញនៅក្នុងទីផ្សារការិយាល័យនៅទីហាណូយ នឹងកើនឡើងដល់ទៅ ៨០ ភាគរយ ក្រោយចប់កូវីដ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អត្រាជួលការិយាល័យក្នុងរដ្ឋធានីមួយនេះគឺពេញដល់ ៩៤% ដែលជាអត្រាដែលខ្ពស់ខ្លាំង ហើយតម្រូវការក៏ត្រូវបានព្យាករថានឹងកើនឡើងជាបន្តបន្ទាប់ ពិសេសសម្រាប់ការិយាល័យគុណភាពខ្ពស់។

រូបភាព៖ TripSavvy

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]