សិក្ខាកាមជាច្រើនបានស្វែងយល់បច្ចេកវិទ្យាថ្មីសម្រាប់ឧស្សាហកម្មនិងសំណង់

សិក្ខាកាមប្រមាណជា៧០នាក់បានស្វែងយល់អំពីបច្ចេកវិទ្យាថ្មីសម្រាប់ឧស្សាហកម្ម និងសំណង់នៃផលិតផលស្រទាប់ថ្នាំលាបការពារ ដែលបានធ្វើបទបង្ហាញដោយ ក្រុមអ្នកជំនាញមកពីប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី នៅឯសណ្ឋាគារ The Great Duke Phnom Penh Hotel។

កាលពីថ្ងៃទី ១៤ ខែ កញ្ញា ក្រុមហ៊ុន NCS Global Coatings (Cambodia) Co., Ltd បានរៀបចំវេទិកាពិភាក្សាស្តីអំពីដំណោះស្រាយសម្រាប់ឧស្សាហកម្ម និងសំណង់ ដែលត្រូវ បានបង្ហាញដល់សិក្ខាកាមជាតិ និងអន្តរជាតិមកពីឧស្សាហកម្ម ចំណតជួសជុលកប៉ាល់ ក្រុមហ៊ុនប្រេងឥន្ធនៈ រោងចក្រឧស្សាហកម្ម រោងចក្រថាមពល ម្ចាស់គម្រោង និងអ្នកម៉ៅការ សំណង់ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនផលិតដែកថែប និងអ្នកដែលពាក់ព័ន្ធក្នុងវិស័យសាងសង់ ទាំងអស់។

លោក ប៉ោ សួរ នាយកក្រុមហ៊ុន NCS Global Coatings (Cambodia) Co., Ltd បានមាន ប្រសាសន៍ថា៖ «ក្រុមហ៊ុនយើងផ្គត់ផ្គង់ផលិតផលថ្នាំការពារច្រេះ ថ្នាំកូតអ៊ីសូឡង់ការពារ កម្ដៅ និង សំណើម ថ្នាំកូតចំណាងផ្លាតទប់កម្ដៅ ថ្នាំការពារជម្រាបទឹកដោយប្រើ បច្ចេកវិទ្យាណាណូ ឬ Nanotechnology និងម៉ាស៊ីនបាញ់ថ្នាំការពារសម្រាប់ឧស្សាហកម្ម និង សំណង់»។

ក្រៅពីការពិភាក្សារបស់វាគ្មិន កម្មវិធីនេះ ក៏បានធ្វើបទបង្ហាញអំពីរបៀបប្រើប្រាស់ម៉ាស៊ីន បាញ់ថ្នាំ Graco e-Extreme EX45 ដែលជាម៉ាស៊ីនអគ្គិសនីគ្មានខ្យល់សម្រាប់ថ្នាំការពារនៅក្នុង ទីតាំងដែលមានគ្រោះថ្នាក់។

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើមកកាន់គេហទំព័រ sales@ncs-cambodia.com ឬទូរស័ព្ទមកលេខទូរស័ព្ទ ០១១ ៨១១៧១៧ ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]