គម្រោងធំៗចំនួន៥នៅអាស៊ីអាគ្នេយ៍ឈ្នះពានរង្វាន់កម្មវិធីហេដ្ឋារចនាសម្ព័ន២០១៩របស់ក្រុមហ៊ុន Bentley Systems

គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ចំនួន ៥ នៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានឈ្នះពានរង្វាន់កម្មវិធីហេដ្ឋារចនាសម្ព័ន២០១៩របស់ក្រុមហ៊ុន Bentley Systems ដែលត្រូវបានប្រគល់ក្នុងកម្មវិធីប្រគល់ពាន់រង្វាន់ប្រចាំឆ្នាំដែលបានធ្វើឡើងចាប់ពីថ្ងៃទី ២១ ខែតុលា ដល់ថ្ងៃទី ២៤ ខែ តុលា នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាត Marina Bay Sands ប្រទេសសិង្ហបុរី។

ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនអ្នកឈ្នះខាងលើ បន្ទាប់ពីអ្នកប្រតិបត្តិគម្រោង បានជ្រើសរើសកម្មវិធីហេដ្ឋារចនាសម្ព័ន្ធពីក្រុមហ៊ុន Bentley Systems Incorporated ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ដំណោះស្រាយ software ដ៏ទូលំទូលាយ និង សេវាកម្មផ្ទុកទិន្នន័យឌីជីថល cloud ក្នុងការជំរុញការរចនា ការសាងសង់ និង ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រើប្រាស់សម្រាប់ការអនុវត្តគម្រោងរបស់ពួកគេ។ ជាលទ្ធផលនៃការប្រើប្រាស់កម្មវិធី ក្រុមហ៊ុន Bentley អ្នកប្រតិបត្តិគម្រោងបានសន្សំថ្លៃការចំណាយ និងបានធ្វើការងារកាន់តែមានប្រសិទ្ធភាព។

ក្នុងចំណោមបេក្ខភាពផ្តាច់ព្រាត់ទាំង ៥៤ បេក្ខភាពក្នុងចំណោមអ្នកប្រកួតទាំង ៥៧១ ដែលបានដាក់ស្នើដោយអង្គភាពជាង ៤៤០ នៅក្នុងប្រទេសជាង ៦០ នោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ៥ នៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានឈ្នះពានរង្វាន់ស្ថិតក្នុងប្រភេទ ស្ពាន (bridge) វិស្វកម្មភូមិសាស្ត្រ (geotechnical engineering) reality modeling ការគ្រប់គ្រងទ្រពសម្បត្តិផ្លូវ និងផ្លូវរថភ្លើង (road and rail asset performance) និងរោងចក្រប្រព្រឹត្តកម្មទឹកនិងទឹកកង្វក់ ក្នុងចំណោមពានរង្វាន់សរុបចំនួន ២៦ប្រភេទ ។

ក្នុងនោះ គឺមានគម្រោងរចនា និងសាងសង់កំពង់ផែ Harbor Road 2 តម្លៃ ៥៣០ លានដុល្លារអាមេរិក ស្ថិតនៅភាគខាងជើង ទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី ដែលក្រុមហ៊ុន Pt Wijaya Karya (Persero) Tbk បានប្រើប្រាស់កម្មវិធីរបស់ Bentley Systems ដូចជា ContextCapture, gINT, LEAP, LumenRT, Navigator, OpenBridge, OpenRoads, PLAXIS, ProStructures, និង RM សម្រាប់គម្រោងមួយនេះ។

ចំណែកឯ ក្រុមហ៊ុន ARUP Singapore Pte Ltd ក៏បានឈ្នះពានរង្វាន់ផ្នែកវិស្វកម្មភូមិសាស្ត្រដោយសារក្រុមហ៊ុននេះ បានប្រើប្រាស់ software របស់Bentley Systems ដូចជាgINT, MicroStation, PLAXIS សម្រាប់គម្រោងអភិវឌ្ឍន៍ចម្រុះដែលមានកម្ពស់៦៤ ជាន់ឈ្មោះថា Guoco Tower ក្នុងប្រទេសសិង្ហបុរី។

សម្រាប់ពានរង្វាន់ប្រភេទreality modeling វិញ គឺបានទៅលើគម្រោង MRT នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឈ្មោះថា Sungai-Buloh-Serdang-Putrajaya (SSP) Line ដែលក្នុងនោះ ក្រុមហ៊ុន MMC Gamuda KVMRT (T) Sdn Bhd បានប្រើប្រាស់software របស់Bentley Systems ដូចជា AssetWise, ComplyPro, ContextCapture, Navigator, OpenRail, និង ProjectWise។

ដោយឡែកពានរង្វាន់ប្រភេទ ការគ្រប់គ្រងទ្រពសម្បត្តិផ្លូវ និងផ្លូវរថភ្លើង (road and rail asset performance) វិញគឺបានទៅលើគម្រោងផ្លូវ Pan Borneo Highway ដែលមានចម្ងាយ ១០៦០ គីឡូរម៉ែត្រនៅសារ៉ាវ៉ាក ប្រទេសម៉ាឡេស៊ី ដែលក្រុមហ៊ុន Lebuhraya Borneo Utara Sdn Bhd បានប្រើកម្មវិធី Bentley Systems ដូចជា AssetWise, និង ProjectWise សម្រាប់សម្រួលដល់ការបញ្ចូលទិន្នន័យសំណង់របស់គម្រោងមួយនេះ។

ក្រុមហ៊ុនវិស្វកម្ម Jacobs Engineering Group និង Singapore’s National Water Agency, PUB បានឈ្នះពានរង្វាន់ប្រភេទរោងចក្រប្រព្រឹត្តកម្មទឹកនិងទឹកកង្វក់។ ក្រុមហ៊ុន Jacobs បានប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុន Bentley ដូចជា LumenRT, MicroStation, Navigator, AECOsim, OpenPlant, OPPID, OpenRoads, ProjectWise, និង STAAD សម្រាប់រោងចក្រទឹកនិងទឹកកង្វក់Tuas Water Reclamation Plant ក្នុងប្រទេសសឹង្ហបុរី ដែលជាផ្នែកមួយនៃគម្រោងប្រព័ន្ធធារាសាស្ត្រលូទឹកជ្រៅតម្លៃ ៦.៥ ពាន់លានដុល្លារសិង្ហបុរី។

 

- Video Advertisement -