ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នឹងបើកវគ្គផ្សព្វផ្សាយច្បាប់សំណង់ម្តងទៀតជាលើកទី៤

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំបើកវគ្គផ្សព្វផ្សាយច្បាប់សំណង់ជាលើកទី ៤ ក្នុងគោលបំណងផ្ដល់ចំណេះដឹងដល់សិក្ខាកាមដែលខកខានមិនបានចូលរួមក្នុងការផ្សព្វផ្សាយលើកទី១ ទី ២ និង ទី៣ កន្លងមកនេះ។

វគ្គផ្សព្វផ្សាយនេះនឹងធ្វើឡើងនៅឯសណ្ឋាគារហ្គោឌិន ស៊ីធី ភ្នំពេញ ផ្លូវលីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ចាប់ពីម៉ោង០៨ ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

វគ្គផ្សព្វផ្សាយនេះ នឹងធ្វើឡើងដើម្បីលើកកំពស់ផ្នែកច្បាប់ដល់ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសំណង់ និងរាល់រូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់។

គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបើកធ្វើសិក្ខាសាលាស្តីពី វគ្គផ្សព្វផ្សាយច្បាប់សំណង់ ៣ លើករួចមកហើយ ដោយលើកទី១ ធ្វើឡើងកាលពីថ្ងៃទី ១៤ មករា លើកទី២ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ និងលើកទី៣ កាលពីថ្ងៃទី ២១ កុម្ភៈ ឆ្នាំ២០២០ ។

គួររំលឹកផងដែរថា ឯកឧត្តម ផៃ ស៊ីផាន បានគូសបញ្ជាក់ ច្បាប់ស្តីពីសំណង់ គឺឆ្លើយតបទៅនឹងសន្ទុះនៃការរីកចម្រើនរបស់វិស័យសំណង់ ដែលតម្រូវឱ្យមានការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ និងប្រតិបត្តិការក្នុងវិស័យនេះ ក៏ដូចជាអ្នកពាក់ព័ន្ធនឹងការងារទាំងនេះ ដោយចាំបាច់នឹងសារវ័ន្ត។(អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]