Kris Energy ទទួលបានកម្ចី ៨៧លានដុល្លារអាមេរិកសម្រាប់គម្រោងប្រេងក្នុងសមុទ្រកម្ពុជា

ក្រុមហ៊ុន KrisEnergy បានឱ្យដឹងថា ខ្លួនទើបតែសម្រេចបានកិច្ចព្រមព្រៀងឥណទានរយៈពេលវែងមួយ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ជាមួយក្រុមហ៊ុន Kepinvest Singapore Pte. Ltd ដែលយល់ព្រមផ្តល់កម្ចី រហូតដល់ទៅ៨៧ លានដុល្លារអាមេរិកសម្រាប់ការការសាងសង់អណ្តូងឧស្ម័ននៅក្នុងសមុទ្រកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ Offshore Engineer កាលពីថ្ងៃ០១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។

ក្រុមហ៊ុន KrisEnergy នឹងប្រើប្រាស់កម្ចីនេះសម្រាប់ការសាងសង់បន្ថែមទៅលើគម្រោងសាងសង់ដែលជិតនឹងចាប់ផ្តើមនៅក្នុងប្លុក A នៃសមុទ្ររបស់ប្រទេសកម្ពុជា។
គម្រោងនេះ ជាស្ថានីយបូមប្រេង និងឧស្ម័ន ដែលមានទីតាំងនៅក្នុងបាសាំងខ្មែរនៃឈូងសមុទ្រថៃ ដែលមានផ្ទៃដីប្រមាណ ៣.០៨៣ គីឡូម៉ែត្រការ៉េ។

គម្រោងនេះ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនសិង្ហបុរី តាំងពីខែសីហា ឆ្នាំ២០១៧ មកម្លេះ ក្រោមកិច្ចសន្យា ៩៥% និង ៥% ពោលគឺក្រុមហ៊ុន KrisEnergy មានភាគហ៊ុន ៩៥ ភាគរយ ចំណែកឯរដ្ឋាភិបាលមានភាគហ៊ុន ៥ ភាគរយ លើចំណូល ចេញពីការរុករកប្រេងនេះ។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក ស្ថានីយបូមប្រេងនៅបាំសាំងអប្សរានេះ នឹងផ្តល់ដំណក់ប្រេងដំបូងនៅក្នុងពាក់កណ្តាលឆ្នាំ២០២០ នេះ ហើយក្រុមហ៊ុនរំពឹងថានឹងអាចបូមប្រេងបានរហូតដល់ ៧ ៥០០ បារ៉ែលក្នុងមួយថ្ងៃ ពីប្លុក A នេះ។ (អានបន្ថែម)

ទោះបីជាយ៉ាងនេះក៏ដោយ ការបូមយកដំណក់ប្រេងកាតដំបូងនៅកម្ពុជា នឹងត្រូវពិភាក្សា និង វាយតម្លៃបន្ត ចំពោះរឿងនេះ ក្រោយកូវីដ ១៩ បានបញ្ចប់ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត នាសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]