Bentley System ប្រកាសបើកក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មី ដើម្បីជំរុញការគ្រប់គ្រងសំណង់ហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថល

រូបភាពដោយ៖ researchgate

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗ បានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មី The Cohesive Companies ដើម្បីជួយសម្រួលដល់ម្ចាស់គម្រោងជាពិសេសក្នុងអំឡុងវិបត្តិកូវីដ។

ក្រុមហ៊ុនថ្មីនេះ ដើរតួជាអ្នករួមបញ្ចូល និងមើលការខុសត្រូវលើប្រព័ន្ធគ្រប់គ្រងបែបឌីជីថលទាំងអស់របស់ម្ចាស់គម្រោង រួមមានការច្របាច់បញ្ចូលគ្នានូវប្រព័ន្ធដែលមានស្រាប់ និង ប្រព័ន្ធថ្មី ការរៀបចំបរិដ្ឋានសហគ្រាស និងការធ្វើកាលប្បវត្តិ ការគ្រប់គ្រងជាដើម។

ចំណុចពិសេសមួយទៀតគឺ ការជួយសម្របសម្រួលការប្រើប្រាស់កម្មវិធី Digital Twin ឬ គម្រោងគំរូបែបឌីជីថល ដែលម្ចាស់គម្រោងអាចវិភាគសកម្មភាពដែលកើតឡើងនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងកំពុងសាងសង់ និងសាងសង់រួច ពោលគឺដូចចំលងសកម្មភាពពីទីតាំងពិតមកវិភាគលើកុំព្យរទ័រ។

លើសពីនេះ ក្រុមហ៊ុនថ្មីនេះ ក៏នឹងរួមបញ្ចូលរាល់គំរូវិស្វកម្មឌីជីថល (ET) ដើម្បីបង្កភាពងាយស្រួលដល់ម្ចាស់គម្រោងនៅពេលប្រើប្រាស់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]