ចង់ដឹងទេថាវិស័យសំណង់នៅកម្ពុជាមានការអភិវឌ្ឍដល់កម្រិតណា? សូមតាមដានកម្មវិធីសំណង់កម្ពុជាថ្ងៃនេះ

អចលនទ្រព្យ និងសំណង់គឺជាវិស័យដ៏សំខាន់សម្រាប់តំបន់ ឬប្រទេសនីមួយៗ ជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍ ហើយមនុស្សភាគច្រើនតែងតែចង់ដឹងពីការរីកចម្រើន និងការវិវឌ្ឍថ្មីៗរបស់វា។

សម្រាប់ប្រទេសកម្ពុជាយើង វិស័យនេះជាវិស័យដ៏សំខាន់ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកជំនួញ អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាប្រជាជនទូទៅ ដូច្នេះការស្វែងរកនូវព័ត៌មាន ក៏ដូចជាយល់ដឹងបន្ថែមទៅលើវិស័យសំណង់គឺជាកត្តាដ៏ចាំបាច់ជាទីបំផុត។

ដោយមើលឃើញពីភាពចាំបាច់ទាំងនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅកម្ពុជាខាងផ្នែកកែច្នៃ និងចែកចាយផលិតផលដែក និងសំណង់ បានប្រមូលផ្តុំសុទ្ធតែវាគ្មិនល្បីៗ ក៏ដូចជាអ្នកជំនាញផ្នែកសំណង់ដើម្បីធ្វើការចែករំលែកបទពិសោធន៍ បច្ចេកទេសសំខាន់ៗ និងការវិវឌ្ឍថ្មីៗ ទាក់ទងនឹងវិស័យសំណង់នៅកម្ពុជា ក្នុងកម្មវិធីមួយដែលមានឈ្មោះថា “សំណង់កម្ពុជាថ្ងៃនេះ”។

ដោយលោកអ្នកអាចតាមដានកម្មវិធីដ៏មានអត្ថប្រយោជន៍នេះបាននៅលើ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល។

សូមបញ្ជាក់ម្តងទៀតថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យសំណង់នៅកម្ពុជាឱ្យមានការយល់ដឹងកាន់តែទូលំទូលាយ ការវិវឌ្ឍថ្មីៗ ការចែករំលែកបទពិសោធន៍ល្អៗ ដំណោះស្រាយផ្នែកសំណង់ និងបច្ចេកទេសល្អៗដើម្បីធ្វើឲ្យសំណង់លោកអ្នក ជាប់ធន់ជានិរន្តរ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល

ដើម្បីទស្សនាពាណិជ្ជកម្មវិដេអូចុចទីនេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]