កម្ពុជាត្រៀមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាង ៣០០គម្រោង ដោយបច្ចុប្បន្នកំពុងរង់ចាំទុនវិនិយោគ

រដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញដៃគូអភិវឌ្ឍន៍ទាំងក្នុង និងក្រៅប្រទេស ឱ្យមកវិនិយោគលើគម្រោងហេដ្ឋារចនាដឹកជញ្ចូនជាង ៣០០ គម្រោង ទូទាំងប្រទេសកម្ពុជា ខណៈផែនការមេព័ស្តុភារកម្មដែលរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងត្រូវបានបញ្ចប់ផងដែរ។

នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងសំណង់លើកទី១១ កាលពីថ្ងៃទី ២ ធ្នូ កន្លងមកនេះ។ (អានបន្ថែម)

ឯកឧត្តមបានមានប្រសាសន៍ថា៖ «បច្ចុប្បន្ន យើងកំពុងសម្រេចជាចុងក្រោយលើផែនការមេតភ្ជាប់ប្រព័ន្ធព័ស្តុភារកម្មនិងប្រព័ន្ធដឹកជញ្ចូន។ យើងក៏បានកំណត់អត្តសញ្ញាណគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាង ៣០០គម្រោងរួចហើយ។ ដូច្នេះយើងជំរុញឱ្យដៃគូអភិវឌ្ឍន៍ទាំងអស់ចូលរួមផ្តល់ហិរញ្ញប្បទាន និងវិនិយោគលើគម្រោងទាំងនេះ»។

ឯកឧត្តម បន្ថែមថា ផែនការមេនេះមានគោលបំណងចង់ធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនគោលក្នុងតំបន់នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ (អានបន្ថែម)

ទោះជាយ៉ាងណាក្ដី ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល មិនបានបញ្ជាក់ពីទិន្នន័យលម្អិតនៃគម្រោងទាំង ៣០០នេះទេ។

គួរបញ្ជាក់ផងដែរថា បើយោងតាមប្រសាសន៍ឯកឧត្តម ទោះមានវិបត្តិកូវីដក៏ដោយ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ រូមមាន គម្រោងផ្លូវ១០ខ្សែ ព្រលានយន្តហោះ ចំនួន ២  និងស្ពានធំមួយខ្សែ នៅដំណើរការដោយរលូន គ្មានពន្យារពេល ហើយក៏មានគម្រោងជាច្រើនទៀតកំពុងសិក្សា។

នៅក្នុងសុន្ទរកថាឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូទាំងអស់រួមមាន ចិន ជប៉ុន កូរ៉េ WorldBank ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូដទៃទៀត ដែលតែងតែគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធ ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]