កាលបរិច្ឆេទបើក 7-Eleven នៅភ្នំពេញ ពន្យារពេលទៅចុងឆ្នាំ

កាលបរិច្ឆេទបើក 7-Eleven ដំបូងបង្អស់នៅកម្ពុជាត្រូវបានពន្យារពេលទៅចុងឆ្នាំនេះ ដោយសារការកើនឡើងនៃការឆ្លងក្នុងសហគមន៍។ នេះបើយោងតាមការឱ្យដឹងពីលោក Kriengchai Boonpoapichart ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន CP All ប្រទេសថៃ ។

ក្រុមហ៊ុន CP All (Cambodia) Plc ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ ធ្លាប់បានបញ្ជាក់ថា សាខាដំបូងនៅកម្ពុជា នឹងបើកជាផ្លូវការនៅក្នុងអំឡុងខែមិថុនា ឬ កក្កដា ឆ្នាំ២០២១ នៅត្រង់ទីតាំងស្ថានីយប្រេង PTT ព្រែកព្នៅ។ ប៉ុន្តែជាក់ស្ដែង មិនទាន់ឃើញមានហាងណាមួយបើកទ្វារនៅទីតាំងត្រង់នោះទេ។ (អានបន្ថែម)

ទាក់ទិននឹងរឿងនេះ លោក Kriengchai Boonpoapichart បានប្រាប់គេហទំព័រព័ត៌មានក្នុងស្រុករបស់ប្រទេសថៃ efinancethai.com កាលពីសប្តាហ៍មុនថា ផែនការបើកហាងនៅកម្ពុជានៅតែបន្តដដែល គ្រាន់តែយឺតយ៉ាងបន្តិច តែនឹងបើកមុនសាខានៅប្រទេសឡាវ ។

លោកបានបន្ថែមថា៖ «ដោយសារប្រទេសជិតខាង [កម្ពុជានិងឡាវ] កំពុងតែមានវិបត្តិកូវីដ១៩ ដូច្នេះ ក្រុមហ៊ុននៅតែបន្តធ្វើការងាររៀបចំសិន ដោយរំពឹងថាអាចនឹងបើកនៅចុងឆ្នាំនេះ»។

គួរបញ្ជាក់ថា អាជីវកម្ម 7-Eleven នៅប្រទេសថៃ ក៏រងផលប៉ះពាល់ពីកូវីដ -១៩ ដែរ ប៉ុន្តែក្រុមហ៊ុនប្ដេជានឹងធ្វើយ៉ាងណាឱ្យប្រសើរឡើងនៅកន្លះឆ្នាំចុងក្រោយនេះ ដោយមិនមានផែនការកាត់បន្ថយបុគ្គលិកឡើយ។

នៅឆមាសទី១ នៃឆ្នាំ ២០២១ CPAll បានបើកសាខាថ្មី ៣១១ នៅប្រទេសថៃ ជាមួយនឹងគ្រោងពង្រីកបន្ថែមជាច្រើនទៀតទៅអនាគត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]