UNDP និង ក្រសួងសាធារណការគ្រោងសាងសង់ស្ថានីយសាករថយន្តអគ្គិសនី នៅខេត្តក្រុង ៥

ក្រសួងសាធារណការ និងដឹកជញ្ជូន និង UNDP កំពុងសិក្សាលទ្ធភាពបង្កើតទីតាំងស្ថានីយសាករថយន្តអគ្គិសនី នៅខេត្តក្រុងចំនួន៥ ទូទាំងប្រទេស ក្នុងនោះខេត្តបាត់ដំបង និងសៀមរាប ក៏ជាខេត្តទិសដៅផងដែរ។

នេះបើយោតាមកិច្ចចុះពិនិត្យទីតាំងផ្ទាល់ក្នុងខេត្តទាំង ២ របស់ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក កាលថ្ងៃទី១៥ -១៧ ខែធ្នូ កន្លងទៅ។

ទីតាំងក្នុងខេត្តទាំង ២ នេះ គឺផ្នែកមួយនៃជំនួយរបស់ UNDP ដែលគ្រោងនឹងជួយសាងសង់ស្ថានីយសម្រាប់សាកយានយន្តដើរដោយថាមពលអគ្គិសនីចំនួន៥ ទីតាំង នៅតាមបណ្ដារាជធានី-ខេត្ត។

ការបង្កើតឱ្យមានស្ថានីយទាំង ៥ នេះ ចាត់ទុកថាជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ក៏ដូចជាដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរឱ្យងាកមកចាប់អារម្មណ៍លើការប្រើយានយន្តដើរដោយថាមពលអគ្គិសនីផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់ឱ្យដឹងថា ការជំរុញឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គីសនី (Electric Vehicles) ជាគោលនយោបាយអាទិភាពមួយរបស់រដ្ឋាភិបាល ទិសដៅកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស។

ជាក់ស្ដែង ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី(EVs) ក្នុងនោះរួមមាន ស្ថានីយសាករថយន្តអគ្គិសនីគឺជាកន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានាថា EVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]