ត្រឹមត្រីមាសទី ៣ ឥណទានក្នុងវិស័យសំណង់មានដល់ ១១,៥ ប៊ីលានដុល្លារ កើនឡើង ៣១%

គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២១ ឥណទានសរុបដែលផ្ដល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានដល់ ៤៤.៩ប៊ីលានដុល្លារ ដែលកើនឡើង ២៣% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ធនាគារជាតិ នៅថ្ងៃទី២០ ធ្នូ។

ក្នុងចំណោមឥណទានទាំងអស់ ឥណទានផ្ដល់ឱ្យទៅវិស័យសំណង់មានដល់ទៅ ១១,៥ ប៊ីលានដុល្លារ ឬស្មើនឹង ២៥,៦% នៃឥណទានសរុប។ តួលេខឥណទានក្នុងវិស័យសំណង់នេះ កើនឡើង ៣១,២% បើកធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។

ក្រោពីពីវិស័យសំណង់ ឥណទានក៏បានផ្ដល់ទៅឱ្យលើវិស័យផ្សេងៗដូចជា វិស័យកសិកម្ម ៤,២ប៊ី លានដុល្លារ សេវាកម្ម ៤, ៧ប៊ីលានដុល្លារ វិស័យការជួញដូរដុំនិងរាយ ១១,១ប៊ីលានដុល្លារ កម្មន្តសាល ១,៥ពាន់លានដុល្លារ អង្គភាពគ្រួសារ ២,៧ ប៊ីលានដុល្លារ និងឥណទានផ្សេងៗ ៩,២ ប៊ីលានដុល្លារ។

ទាក់ទិននឹងឥណទានក្នុងស្រុក ធនាគារពិភពលោកថ្មីៗនេះ បានក្រើនថា កំណើនកម្ចីដ៏ច្រើនលើសលុបក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យចម្បងសម្រាប់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា បើទោះជាកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានព្យាករថាកើន៤,៥% ក្ដី។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]