មណ្ឌលសុខភាពថ្មីនៅស្រុកកោះធំ តម្លៃជិត ២០ម៉ឺនដុល្លារ បើកសម្ពោធជាផ្លូវការហើយ

អគារមណ្ឌលសុខភាពពោធិ៍រាម្មា នៅឃុំព្រែកស្ដី ស្រុកកោះធំ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមានឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា មណ្ឌលសុខភាពនេះ សាងសង់ឡើង ដើម្បីបងប្អូន ពលរដ្ឋអាចស្វែងរកនិងទទួលបានកន្លែងព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយជម្រើសសម្បូរបែប ក្រោមថវិកាទទួលបានពីសប្បុរសជនក្រៅប្រទេស និងវិភាគទានពីថ្នាក់ជាតិ។

សូមបញ្ជាក់ថា គម្រោងសាងសង់មណ្ឌលសុខភាពនេះ បានចំណាយថវិកាសរុបប្រមាណ ១៦៥ ០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះថវិការបស់ក្រុមការងារថ្នាក់ជាតិមាន ១២៥ ០០០ ដុល្លារអាមេរិក និងថវិកាសប្បុរសជនក្រៅប្រទេសចំនួន ៤០ ០០០ដុល្លាអាមេរិក។

គួរបញ្ជាក់ថា ស្រុកកោះធំ ក៏នឹងមានមន្ទីរពេទ្រខ្នាតធំស្ដង់ដាមួយទៀត នៅខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ គម្រោងសាងសង់អគារមន្ទីរពេទ្យ តេជោសែន កោះធំ តម្លៃប្រមាណ១០លានដុល្លារ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី៧ ខែមករា កន្លងទៅ។ (អានបន្ថែម)

គម្រោងនេះរួមមាន ការសាងសង់អគារថ្មីចំនួន៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់ ២ ជាន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារសុខាភិបាលថ្មី៣នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផល […]

ក្រសួង២ រួមគ្នាបង្កើតមណ្ឌលសុខភាពថ្មី ១៣កន្លែង និងពង្រឹងសមត្ថភាពមណ្ឌលសុខភាពនៅទូទាំងប្រទេស

ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃសម្រេចបង្កើតមណ្ឌលសុខភាព […]

ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្រ្តសម្រាប់ ៥ខេត្ត នៅអង្គស្នួលបើកសម្ពោធជាផ្លូវការហើយ

ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រចំនួន ៥ខេត្ត របស់ក្រុមហ […]

មន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ ១០លានដុល្លារ សង់បានជិត ៣៧%ហើយ

គិតមកទល់បច្ចុប្បន្ន ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ ស […]

អគារចត្តាឡីស័កនៅខេត្តបាត់ដំបងតម្លៃជាង ១៧ម៉ឺនដុល្លារ ដាក់ឲ្យដំណើរការហើយ

អគារចត្តាឡីស័កមួយកន្លែងនៅខេត្តបាត់ដំបង តម្លៃជាង ១៧ម៉ឺនដ […]

កូរ៉េផ្ដល់កម្ចីជាង ៦៦លានដុល្លារ សាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានផ្តល់ឥណទានសម្បទានជាង៦៦លានដ […]