អង់គ្លេសជួយកម្ពុជាក្នុងការបង្កើតផែនទីបង្ហាញផ្លូវសម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិក

សេចក្ដីព្រាងផែនទីបង្ហាញផ្លូវសម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ត្រូវបានរៀបចំរួចរាល់ហើយ កាលពីថ្មីៗនេះ ដោយបច្ចុប្បន្នកំពុងស្ថិតក្រោមការពិភាក្សា វាយតម្លៃ និងប្រមូលធាតុចូលបន្ថែមពីសំណាក់វិនិយោគិន និងដៃគូពាក់ព័ន្ធ។

កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ សេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ ត្រូវបានលើកយកមកពិភាក្សាដោយអ្នកជំនាញមកពីក្រសួង និងស្ថាប័នចំនួន៨ ដោយមានការគាំទ្រពីរដ្ឋាភិបាលចក្រភពអង់គ្លេស និង ក្រុមហ៊ុន Boston Consulting Group (BCG) ដើម្បីស្វែងរកទស្សនៈ និងមតិកែលម្អបន្ថែម។

អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឯកឧត្តម សុខ ចិន្តាសោភា ថាបន្ទាប់ពីប្រមូលធាតុចូល និងមតិយោបល់ទាំងអស់ពីវិនិយោគិន និងអ្នកជំនាញក្នុងឧស្សាហកម្មនេះ ផែនទីបង្ហាញផ្លូវនឹងត្រូវដាក់ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុនអនុម័តចុងក្រោយដោយរាជរដ្ឋាភិបាល។

វិស័យយានយន្ត និងអេឡិចត្រូនិច នឹងក្លាយវិស័យអាទិភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជារយៈពេលវែង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥ ដល់ ២០២៥ និងផែនការស្តារសេដ្ឋកិច្ចឆ្នាំ ២០២១ ដល់ ២០២៣។
បើអនុវត្តជោគជ័យ វិស័យពីរនេះ នឹងអាចបង្កើតផលប្រយោជន៍ជាច្រើន ដោយនឹងបង្កើនតម្លៃនាំចេញដល់ទៅ ២ពាន់លានដុល្លារ និងការបង្កើតការងារថ្មីជាង ២២ ០០០ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ក៏ដូចជាការបង្កើនឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកផងដែរ។

លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាបានមានប្រសាសន៍ថា ចក្រភពអង់គ្លេសមានមោទនភាពក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវក្នុងវិស័យទាំងនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]