ក្រសួងបង្ហាញផែនការ ៣ចំនុចធំៗ ដើម្បីកាត់បន្ថយហានិភ័យលើវិស័យដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញផែនការសកម្មភាពចំនួន៣ចំនុចធំៗ ដើម្បីកាត់បន្ថយហានិភ័យក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ ឈួន វិន បានដឹកនាំកិច្ចប្រជុំ ទាក់ទងនឹងការគ្រប់គ្រងគ្រោះមហន្តរាយនេះ កាលថ្ងៃទី១៩ ខែមេសា កន្លងទៅ។
អង្គប្រជុំនេះ បង្ហាញក្របខណ្ឌការងារ ៣ចំនុចធំៗ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយស័យដឹកជញ្ជូន រួមមាន៖
១. បន្តការផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលធន់នឹងប្រែប្រួលអាកាសធាតុ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ចូនប្រកបដោយចីរភាព និងនវានុវត្តន៍
២. បន្តរៀបចំបទដ្ឋានបច្ចេកទេស និងគំនូសប្លង់ សម្រាប់ការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលធន់នឹងប្រែប្រួលអាកាសធាតុ។
៣. បន្តបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពលើបទដ្ឋានបច្ចេកទេស និងការសិក្សាគម្រោងសាងសង់ ជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
គួរបញ្ជាក់ថា សកម្មភាពទាំង៣ នេះ ជាផ្នែកមួយនៃផែនការជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា កម្ពុជាបានផ្លាស់ប្តូរយុទ្ធសាស្រ្តពីការកសាងផ្លូវ ដោយផ្ដោតលើប្រវែង និងប្រើថវិកាទាប មកកសាងផ្លូវដែលមានមានគុណភាពប្រើជាប់បានយូរវិញ ទោះមានតម្លៃថ្លៃជាងមុនក្ដី។ (អានបន្ថែម)

