ជប៉ុនជួយធ្វើទំនើបកម្មប្រព័ន្ធលូ និងទឹកកខ្វក់ នៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាថ្មី២

ជប៉ុនកំពុងជួយធ្វើទំនើបកម្ម និងពង្រឹងប្រសិទ្ធភាពប្រព័ន្ធលូ និងទឹកកខ្វក់ នៅកម្ពុជា តាមរយៈបច្ចេកវិទ្យាថ្មី ២ គឺវិធីសាស្ត្រខួងបែប Pipe Jacking Method និង ប្រព័ន្ធ WOW to Japan Projects។

ភាគីជប៉ុនបានចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាទាំង ២ ក្នុង សិក្ខាសាលាបច្ចេកទេសរួមគ្នារវាងកម្ពុជា ជប៉ុនកាលពីថ្ងៃទី ២៥ តុលា កន្លងទៅ ដែលដឹកនាំដោយឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ។

សិក្ខាសាលានេះ ក៏មានការចូលរួមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) ទីភ្នាក់ងារ JICA Cambodia ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ ស្ថានទូតជប៉ុន ភ្នាក់ងារការងារទឹកកខ្វក់ជប៉ុន (JS) ក្រុងគីតាឃ្សឹស្សឹ (City of Kitakyushu) ក្រុមហ៊ុនឯកជនជប៉ុន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំធ្វើឡើងក្នុងទិសដៅ ពង្រឹង និងពង្រីកការអភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា តាមរយៈបទបង្ហាញពីអ្នកជំនាញជប៉ុន។

កម្ពុជាក៏ចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតថែមមួយកម្រិតទៀត រវាងរដ្ឋាភិបាល វិស័យឧស្សាហកម្ម និងវិស័យឯកជនសិក្សាស្រាវជ្រាវ រវាងប្រទេសទាំង២។

ក្នុងសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យសិក្ខាកាមចូលរួមបញ្ចេញមតិយោបល់ ផ្តល់ជាធាតុចូលបន្ថែម និងពិសេសយល់ដឹងពីបច្ចេកវិទ្យាថ្មីៗ ដែលជប៉ុនបានបង្ហាញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]