សមាគមអចលនទ្រព្យស្នើឱ្យរដ្ឋាភិបាលអនុម័តកញ្ចប់ថវិកាជំនួយបន្ថែមដើម្បីរក្សាលំនឹងសេដ្ឋកិច្ចនៅឥណ្ឌូណេស៊ី
សមាគមអចលនទ្រព្យឈានមុខគេនៅឥណ្ឌូនេស៊ី ស្នើឱ្យរដ្ឋាភិបាលដាក់ចេញគោលការណ៍ជំនួយបន្ថែម ដើម្បីជម្រុញសកម្មភាពអចលនទ្រព្យក្នុងប្រទេស ជាពិសេសក្នុងកំឡុងពេលវិបត្តិកូវីដ១៩ ខណៈដែលផែនការបច្ចុប្បន្ននៅមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នៅឡើយ។
យោងតាមកាសែត Jakarta Post កាលពីថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យឥណ្ឌូនេស៊ី (REI) បានស្នើសុំឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ថែម ដូចជាការពន្យារពេលការទូទាត់ប្រាក់កម្ចីទិញផ្ទះ សម្រាប់ទាំងម្ចាស់ផ្ទះ និងអ្នកអភិវឌ្ឍន៍ជាដើម។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលធ្លាប់បានដាក់ចេញគោលការណ៍ផ្ដល់ប្រាក់ឧបត្ថម្ភជាទ្រង់ទ្រាយកម្ចីសម្រាប់អ្នកជាប់ចំណុលទិញអចលនទ្រព្យ ម្តងហើយដែរ។ ប្រាក់ឧបត្ថម្ភនោះគឺប្រមាណ ចាប់ពី ៣% -២៥% នៅកម្ចី សម្រាប់រយៈពេល ៣ ខែ តែចំពោះអលចនទ្រព្យដែលតូចជាង ៧០ ម៉ែត្រការ៉េ និងកម្ចីទាបជាង ៦៧៣ ០០០ ដុល្លារអាមេរិក។
លោក Paulus Totok ប្រធានសមាគមអចលនទ្រព្យឥណ្ឌូនេស៊ីបាននិយាយថា៖ «ការឧបត្ថម្ភជាកម្ចីមានការប្រាក់នេះ គឺមិនជួយបានច្រើននោះទេ ពីព្រោះវាមានរយៈពេលប្រមាណ ៣ ខែប៉ុណ្ណោះ ខណៈដែលប្រជាជនភាគច្រើន ត្រូវព្យួរការងារដោយគ្មានប្រាក់ចំណូល»។

