អ្នកឧកញ៉ាពុង ឃាវសែ៖ វិស័យសំណង់នឹងស្ទុះឡើងវិញក្នុង២០២១ ព្រោះសេដ្ឋកិច្ចអាចកើនពី៣,៥%-៥%

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនអ្នកអភិវឌ្ឍខ្នាតធំ និងឈានមុខគេមួយនៅកម្ពុជា OCIC បានសម្ដែងសុទិដ្ឋិនិយមថា សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសវិស័យសំណង់ អាចនឹងមានសន្ទុះឡើងវិញលឿននៅឆ្នាំ ២០២១ ក្រោយស្ងប់ស្ងាត់មួយរយៈដោយសារិបត្តិកូវីដ។

ថ្លែងប្រាប់ទស្សនាវដ្តី សំណង់ និង អចលនទ្រព្យ កាលពីថ្ងៃទី១៩ ខែធ្នូ នេះ អ្នកឧកញ៉ាបានឱ្យដឹងថា៖ « ខ្ញុំយល់ស្របតាមការព្យាករណ៍របស់ World Bank និង ADB ថាសេដ្ឋកិច្ចនៅកម្ពុជាអាចនឹងស្ទុះពី៣,៥% ទៅ ៥% ក្នុងឆ្នាំ២០២១»។

«ដោយសេដ្ឋកិច្ចកើនឡើងបែបនេះ ខ្ញុំជឿថាវិស័យសាងសង់ក៏នឹងកើនឡើងតាមនោះដែរ ព្រោះវិស័យនេះដើរតួរយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច»។

ធនាគារពិភពលោក កាលពីថ្មីៗនេះបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៤% នៅឆ្នាំ ២០២១ ខណៈធនាគារអភិវឌ្ឍន៍អាស៊ីក៏ព្យាករណ៍ស្រដៀងគ្នាថាកំណើនសេដ្ឋកិច្ចអាចនឹងស្ទុះដល់វិញ ៥,៤% ដែលជាកត្តាធ្វើឱ្យអ្នកឧកញ៉ាមានសុុទិដ្ឋិនិយម។ (អានបន្ថែម និងបន្ថែម)

លើសពីនេះ ទោះស្ថិតក្នុងវិបត្តិកូវីដក្ដី ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានអនុម័តសំណើសុំការសាងសង់សរុបជាង ៤ ពាន់គម្រោង ឬស្មើនឹងមានទំហំវិនិយោគប្រមាណជាង ៦ ៤០០ លានដុល្លារអាមេរិក។ (អានបន្ថែម)

ដោយឡែក សម្រាប់ក្រុមហ៊ុន OCIC ផ្ទាល់ ក្នុងឆ្នាំ ២០២០ ក៏បានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗប្រមាណ ៣០០លានដុល្លារអាមេរិក ហើយគ្រោងនឹងវិនិយោគយ៉ាងហោច ៦០០លានដុល្លារ បន្ថែមទៀតនៅឆ្នាំក្រោយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]