ផ្លូវជាតិចំនួន ៣ ខ្សែ គ្រោងបើកដ្ឋានពង្រីក និងពង្រឹងគុណភាពក្នុងឆ្នាំនេះ ក្រោមជំនួយរបស់ចិន

ស្ថានទូតចិនប្រចាំប្រទេសកម្ពូជា បានបញ្ជាក់ថា រដ្ឋាភិបាលចិននឹងជួយជំរុញឱ្យគម្រោងពង្រឹងគុណភាព និងពង្រីកផ្លូវជាតិចំនួន ៣ ខ្សែ ឱ្យបានបើកការដ្ឋានក្នុងឆ្នាំនេះ។

ថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត កាលពីថ្ងៃទី២ ខែមីនា ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ចិននឹងផ្តល់ជំនួយដល់កម្ពុជាក្នុងសមត្ថភាពរបស់ខ្លួនដែលអាចធ្វើបានដើម្បីកែលម្អបណ្តាញផ្លូវទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម ថ្លែងថា៖ «ផ្លូវជាតិលេខ ៣១ ៣៣ និង៤១ ដែលភាគីកម្ពុជា បានយកចិត្តទុកដាក់ ក៏មានសង្ឃឹមអាចបើកការដ្ឋាន ជាផ្លូវការនៅឆ្នាំនេះ»។

ទន្ទឹមនឹងនេះ ឯកឧត្តម Wang Wentian បញ្ជាក់បន្ថែមថា ភាគីចិន ក៏កំពុងពិចារណា កែលម្អកំណាត់ផ្លូវរវាងខេត្តកំពត ដល់វាលរិញ និងខេត្តព្រះសីហនុផងដែរ។

- Video Advertisement -