ក្រុមហ៊ុនក្នុងស្រុកមួយប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីការស្រាវជ្រាវ និងវិភាគទិន្នន័យអចលនទ្រព្យ
ក្រុមហ៊ុន Z1 Data Co., Ltd ដែលជាក្រុមហ៊ុនក្នុងស្រុកស្ថិតក្រោមការគ្រប់គ្រងរបស់ Zillennium Co., Ltd នឹងប្រើប្រាស់បញ្ញានិម្មិត AI ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យកម្ពុជា។
ក្រុមហ៊ុន Z1 Data កាលពីថ្ងៃទី ០៧ ខែ មីនា ក៏ប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាភិបាលថ្មី គឺលោក Arshad Khan ដែលជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តទិន្ន័យ (data science) និងបច្ចេកវិទ្យាបញ្ញានិម្មិត AI (Artificial Intelligence) មកពីសហរដ្ឋអាមេរិក។
វត្តមានរបស់លោក Arshad Khan នឹងនាំបទពិសោធន៍ជាច្រើនឆ្នាំ មករួមចំណែកអភិវឌ្ឍន៍វិស័យបចេ្ចកវិទ្យានៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
គួរបញ្ជាក់ថា កម្មវិធីជាច្រើននៅក្នុងវិស័យអចលនទ្រព្យសុទ្ធសឹងតែអាចប្រើប្រាស់បញ្ញានិម្មិត AI ដើម្បីពង្រឹងប្រសិទ្ធភាព និងកាត់បន្ថយពេលវេលា។
កម្មវិធីទាំងនោះមានដូចជា ការស្វែងរកតម្លៃបច្ចុប្បន្ន និងការព្យាករណ៍ពីតម្លៃនាថ្ងៃខាងមុខ ការធ្វើស្វ័យប្រវត្តកម្មនៃឯកសារនានា ការព្យាករណ៍ពីតម្លៃអចលនទ្រព្យនាពេលខាងមុខ និងមុខងារប្រើប្រាស់ជាច្រើនទៀត។

