គម្រោងរថភ្លើង Mono Rail សិក្សាចប់សព្វគ្រប់ខណៈគម្រោងរថភ្លើងក្រោមដីត្រូវការពេលមួយខែទៀត

ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ត្រូវបានសិក្សាចប់សព្វគ្រប់ហើយ ខណៈការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី គ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែទៀត។

នេះបើយោងតាមការឱ្យដឹងក្នុងជំនួបពិភាក្សារវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ៦ មេសានេះ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ខាងក្រសួងក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយពិនិត្យឡើងវិញលើលទ្ធផលនៃគម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ផងដែរ។

បើយោងតាមផែនការ រដ្ឋាភិបាលមានជម្រើស ៣ ពោលគឺ រថភ្លើងលើអាកាសបើកស្វ័យប្រវត្តិ (AGT) រថភ្លើងលើអាកាស Monorail និងរថភ្លើងក្រោមដី។ ការសិក្សា AGT និង Monorail បានបញ្ចប់រួចហើយ រង់ចាំតែការសិក្សាររបស់វថភ្លើងក្រោមដីប៉ុណ្ណោះ។

ក្រោយសិក្សារួច ខាងក្រសួងនឹងយកជម្រើសទាំង ៣ នេះទៅរាយការណ៍ជូនសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក្នុងអំឡុងពេលនេះរដ្ឋាភិបាលក៏កំពុងស្វែងរកទុនយ៉ាងសកម្ម ហើយសង្ឃឹមថាក្រុមហ៊ុនឯកជនចូលរួមវិនិយោគ។ (អានបន្ថែម)

ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់មានប្រសាសន៍ថា៖ «ប្រសិនបើគម្រោងទាំងនេះធ្វើបានពិតមែន វាមិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញបានមួយកម្រិតធំថែមទៀតផង»។

 

- Video Advertisement -