ក្រុមហ៊ុនអូស្រ្តាលីគ្រោងសាងសង់ អគារបន្ទះសូឡារូបរាងដូចដើមឈើពិត នៅទីក្រុងសៀងហៃ

ក្រុមហ៊ុនស្ថាបត្យកម្មអូស្រ្តាលី Koichi Takada កាលពីថ្មីៗនេះ បានបង្ហាញការររចនាប្លង់គម្រោងអគារបន្ទះសូឡារូបរាងដូចដើមឈើពិតមួយហៅថា solar trees marketplace ដែលគ្រោងនឹងសាងសង់ក្នុងស្រុកមីនហាង ចម្ងាយ ២០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសៀងហៃ។

គម្រោងនេះមានផ្ទៃក្រឡាសរុប ៣ ៤៥០ ម៉ែត្រការ៉េ ដែលមានអគារចំនួន ៣២ អគារ ដោយអគារនីមួយៗ នឹងត្រូវបានររចនាជារាងកោង មានដំបូងសំប៉ែតបែកមែកសាខាដូចជាដើមឈើដុះចេញពីដីពិតៗ ដូច្នោះ។

តួរអគារនឹងត្រូវសាង់សង់ពីឈើ ហើយនៅផ្នែកខាងលើ និង សងខាងអគារក៏នឹងមានការដាំដើមឈើពិតដើម្បីជាម្លប់ដល់អ្នកដើរ។ លើសពីនេះ ចំណុចពិសេសដែលសំខាន់បំផុតគឺការបំពាក់បន្ទះសូឡាតាមតួអគារ និងដំបូលផ្លូវដើរ ដើម្បីបង្កើតថាមពលបៃតងផ្គត់ផ្គង់អគារ។
នៅពេលបញ្ចប់ការសាងសង់នៅចុងឆ្នាំ គម្រោងនេះនឹងក្លាយជាចំណុចលេចធ្លោនៃតំបន់លំនៅដ្ឋានដែសក្ដានុពលថ្មីរបស់ទីក្រុងសៀងហៃ ឬហៅថា Tian An Caobao Road។

រូបថត៖ Koichi Takada / Doug & Wolf

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]