ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន KrisEnergy កំពុងរួមគ្នារកទីផ្សារលក់ប្រេងដែលផលិតបាន

ក្រសួងរ៉ែ និងថាមពល និងក្រុមបច្ចេកទេសរបស់ក្រុមហ៊ុន KrisEnergy កំពុងធ្វើការបន្តជាមួយគ្នាយ៉ាងសកម្មដើម្បីរកទីផ្សារលក់ប្រេងដែលផលិតបានពីអណ្ដូងអប្សរា។ នេះជាការលើកឡើងរបស់ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល ឆ្លើយតបទៅនឹងការរិះគន់ជុំវិញផលិតកម្មប្រេងទាបជាងការរំពឹងទុក។

ឯកឧត្តម មានប្រសាសន៍ថា រដ្ឋាភិបាល និងក្រសួងជំនាញបានដឹងច្បាស់ណាស់ពីបញ្ហានេះ ដូច្នេះហើយ ទើបកន្លងមក គ្រប់សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញ បានបញ្ជាក់ច្បាស់ថា ដំណក់ប្រេងដំបូង គឺមិនមានច្រើនទេ ហើយក៏មិនរំពឹងថានឹងផ្តល់ចំណូលថវិកាជាតិធំធេងដែលអាចនឹងកែប្រែទំហំសេដ្ឋកិច្ចកម្ពុជានៅពេលបច្ចុប្បន្ន ក៏ដូចជាអនាគតក្នុងរយៈពេលខ្លីបានដែរ។

«ផ្អែកលើមូលដ្ឋាននៃផលិតភាពអណ្តូងប្រេងទាំង ៥ នៅពេលនេះ សមត្ថភាពផលិតកម្មនៃអណ្តូងនីមួយៗ មិនខុសគ្នាខ្លាំងពីអ្វីដែលក្រុមហ៊ុន Chevron ដែលបានចំណាយពេល១០ឆ្នាំ ដើម្បីរុករកប្រេងនៅកម្ពុជា បានវាយតម្លៃកន្លងមកនោះទេ»។

សូមបញ្ជាក់ថា នៅមុនពេលចាកចេញ ក្រុមហ៊ុន Chevron បានរៀបផែនការផលិតកម្មដំណក់ប្រេងដំបូងក្នុងកម្រិតប្រមាណ ៧ ៥០០ បារែល ក្នុងមួយថ្ងៃ ដោយប្រើអណ្តូងប្រេងចំនួន ២២អណ្តូង។

ក្រោយពេល Chevron ចាកចេញ ក្រុមហ៊ុនសឹង្ហបុរី KrisEnergy ដែលទទួលបន្ត បានរៀបចំផែនការផលិតកម្មរបស់ខ្លួនពីដំបូង ដោយប្រើអណ្តូងប្រេងចំនួន ២០ (តិចជាង Chevron ២អណ្តូង) ។

ក្រោយមានវិបត្តិហិរញ្ញវត្ថុនៅក្រុមហ៊ុនមេរបស់ខ្លួន និងបញ្ហាកូវីដ១៩ ក្រុមហ៊ុន KrisEnergy ក៏បានប្តូរផែនការមកប្រើអណ្តូងប្រេងសាកល្បងដំបូងចំនួនតែ ៥ អណ្តូងវិញ ដើម្បីតេស្តបញ្ជាក់សមត្ថភាពវិស្វកម្មនៃជម្រកអាងស្តុករ៉ែប្រេងខាងក្រោមដី។

គួររំលឹកថា ក្រុមហ៊ុន KrisEnergy កាលពីចុងខែមេសា ប្រកាសថា ផលិតកម្មប្រេងឆៅបូមចេញពីអណ្តូងចំនួន៥ក្នុងប្លុក A ក្នុងបរិមាណជាង ២ពាន់បារែល ទាបជាងផែនការដែលគ្រោងទុកគឺ ៧ ៥០០ បារែលក្នុងមួយថ្ងៃ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]