ក្រុមហ៊ុនអាមេរិក បើកឱ្យវិនិយោគិនខ្មែរទិញផ្ទះជាប់ឆ្នេរសមុទ្រនៅរដ្ឋផ្លរីដាបាន ក្នុងតម្លៃទាប

ក្រុមហ៊ុនអចលនទ្រព្យអាមេរិក Golden Gate Global សហការជាមួយក្រុមហ៊ុនក្នុងស្រុក Isaford Co. Ltd បានប្រកាសពង្រីកទីផ្សាររបស់ខ្លួន ដោយអនុញ្ញាត និងសម្របសម្រួលឱ្យវិនិយោគិនខ្មែរដែលមានបំណងចង់វិនិយោគនៅក្រៅប្រទេសអាចទិញផ្ទះជាប់ឆ្នេរសមុទ្របាននៅរដ្ឋផ្លរីដា។

ការទិញផ្ទះជាប់សមុទ្រនេះគឺជាជម្រើសថ្មី មិនធ្លាប់មានពីមុនមក ហើយក៏ជាជម្រើសដ៏ឆ្លាតវៃ ព្រោះកាលៈទេសៈនេះ តម្លៃផ្ទះគឺសមរម្យ ហើយមានឱកាសនឹងកើនឡើងខ្ពស់នៅពេលអនាគត ព្រោះជាទីតាំងឆ្នេរទេចរណ៍ពេញនិយម។

គម្រោងផ្ទះនេះ មានឈ្មោះថា Harbor Island Beach Club ដែលសាងសង់ដោយអ្នកអភិវឌ្ឍខ្នាតយក្សនៅអាមេរិក Lennar International។ បូរីនេះទៀតសោត មានទីតាំងស្ថិតនៅតាមបណ្ដោយឆ្នេរ Melbourne ដែលជាឆ្នេរស្អាតជាប់ចំណាត់ថ្នាក់ជា “ឆ្នេរល្អបំផុតសម្រាប់រស់នៅ” របស់ U.S. News & World Report។

ទីតាំងនេះស្ថិតនៅចម្ងាយប្រមាណ ៩០ នាទី ប៉ុណ្ណោះ ពីតំបន់ទេសចរណ៍ធំៗ ដូចជា Disney ជាដើម។ លើសពីនេះ គម្រោងផ្ទះក៏ហុំព័ទ្ធដោយធម្មជាតិភាពបៃតងងាយស្រួលក្នុងការរស់នៅ។

គួរបញ្ជាក់ផងដែរ សម្រាប់អ្នកវិនិយោគដែលចាប់អារម្មណ៍ចង់ទិញ គឺអាចធ្វើការទិញបានតាមប្រព័ន្ធអនឡាញ ដែលជាសេវាកម្មថ្មីរបស់ក្រុមហ៊ុន Golden Gate Global និងក្រុមហ៊ុនក្នុងស្រុក Isaford Co. Ltd ។

សេវាកម្មនេះនឹងជួយឱ្យការប្រតិបត្តិការទិញលក់ចប់សព្វគ្រប់ជាស្ថាពរក្នុងអំឡុងពេល ៣០ ថ្ងៃប៉ុណ្ណោះ ដោយអ្នកទិញមិនបាច់ស្មុគស្មាញរឿងបញ្ហារត់ឯកសារដោយខ្លួនឯងនោះទេ។

ជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មី អ្នកទិញអាចសិក្សា និងមើលឃើញភូមិសាស្ត្រផ្ទះ ទំរង់ផ្ទះ ការតុបតែងផ្នែកខាងក្នុងនិងខាងក្រៅ ក៏ដូចជាសក្ដានុពលតំបន់ជុំវិញផ្ទះ បានដោយគ្រប់ជ្រុងជ្រោយ ៣៦០ដឺក្រេ បានតាមប្រព័ន្ធអនឡាញផ្ទាល់តែម្ដង ដោយមិនបាច់ធ្វើដំណើរទៅប្រទេសអាមេរិកនោះទេ។ (អានបន្ថែម)

យោងតាមតួលេខចុងក្រោយ ទោះបីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ នៅទូទាំងពិភពលោកក៏ដោយ ក៏តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅសហរដ្ឋអាមេរិកបន្តកើនឡើងជានិច្ច ដែលនេះបានធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទិសដៅឈានមុខគេ សម្រាប់អ្នកចង់វិនិយោគលើអចលនទ្រព្យនៅក្រៅប្រទេស។ (អានបន្ថែម)

ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រដោយចុចត្រង់នេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]