គម្រោងអគ្គិសនីដើរដោយខ្យល់ដំបូងបង្អស់នៅកម្ពុជា កំពុងស្ថិតក្នុងការចរចាតម្លៃលក់ថាមពល

ក្រុមហ៊ុនសិង្ហបូរី The Blue Circle កាលពីថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុនកំពុងចរចាជាមួយអគ្គិសនីកម្ពុជា ទាក់ទិននឹងថ្លៃលក់ថាមពល ដែលនឹងផលិតចេញពីរោងចក្រអគ្គិសនីដើរដោយខ្យល់របស់ខ្លួននៅបូកគោកំពត។

ក្រុមហ៊ុនរំពឹងទៀតថា ការចរចាអាចនឹងជោគជ័យក្នុងពេលឆាប់ៗ ព្រោះក្រុមហ៊ុនបានផ្ដល់តម្លៃលក់មួយដែលទាបបំផុតទៅដល់អគ្គិសនីកម្ពុជា ខណៈការសាងសង់ក៏គ្រោងនឹងចាប់ផ្ដើម ក្រោយការព្រមព្រៀងផងដែរ។

លោក ជា សោភ័ណ នាយកគ្រប់គ្រងក្រុមហ៊ុន The Blue Circle នៅកម្ពុជា បានឱ្យដឹងថា៖«កន្លងមក ក្រុមហ៊ុនយើងផ្តល់តម្លៃអគ្គិសនីទាបជាងគេ ក្នុងចំណោមប្រភពថាមពលទាំងអស់។ ដូច្នេះ ខ្ញុំគិតថា EDC នឹងបញ្ជូលថាមពលខ្យល់នៅជុំបន្ទាប់ បន្ទាប់ពីរោងចក្រថាមពលសូឡានានាត្រូវបានកសាង»។

ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល រំពឹងថាក្រុមហ៊ុន និង EDC អាចនឹងរកចំណុចរួមមួយនៃតម្លៃទិញលក់អគ្គិសនី បានឆាប់ៗ។

ឯកឧត្តម បន្តថា៖ «យើងចង់បានការវិនិយោគវិស័យថាមពលដែលមានតម្លៃលក់ចេញទាប ដើម្បីឱ្យរដ្ឋាភិបាលអាចបន្តបញ្ចុះតម្លៃអគ្គិសនីទៅកាន់អ្នកប្រើប្រាស់បាន»។

គួរបញ្ជាក់ផងដែរ តាមផែនការ ក្រុមហ៊ុន The Blue Circle នឹងសាងសង់ស្ថានីយអគ្គិសនីដើរដោយ ខ្យល់នេះ នៅលើភ្នំបូកគោ ក្នុងខេត្តកំពត ដែលមានអានុភាព៨០មេហ្គាវ៉ាត។ (អានបន្ថែម)

ក្រៅពីគម្រោង The Blue Circle គម្រោងអគ្គិសនីដើរដោយថាមពលខ្យល់អានុភាព១០០មេហ្គាវ៉ាត នៅខេត្តមណ្ឌលគីរី ក៏ស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាពដោយក្រុមហ៊ុនចិន សហការជាមួយក្រុមហ៊ុនក្នុងស្រុកផងដែរ។

ឯកឧត្តម វ៉ិចទ័រ ហ្សូណា បញ្ជាក់ថា ក្រសួងរង់ចាំលទ្ធផលសិក្សាដំបូងរបស់ក្រុមហ៊ុន ដើម្បីពិនិត្យ និងវាយតម្លៃ ខណៈក្រសួងក៏នៅស្វាគមន៍រាល់គម្រោងវិនិយោគអគ្គិសនីផងដែរ ពិសេសថាមពលកកើតឡើងវិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]