ចិនបើកដំណើរការទំនប់វារីអគ្គីសនីធំជាងគេលំដាប់ទី ២ នៅលើពិភពលោក

ប្រទេសចិន កាលពីថ្ងៃចន្ទកន្លងមកនេះ នេះបានចាប់ផ្តើមដំណើរការស្ថានីយវារីអគ្គិសនី Baihetan ដែលធំជាងគេលំដាប់ទី ២ លើពិភពលោក នៅតាមបណ្តោយដងទន្លេយ៉ង់ស្សេរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទំនប់វារីអគ្គិសនី Baihetan មានកំពស់ប្រមាណ ២៩០ ម៉ែត្រ និងមានទីតាំងស្ថិតនៅលើដងទន្លេវែងជាងគេបំផុតរបស់ប្រទេសចិន នៅតាមព្រំដែនរវាងខេត្តយូណាន និងខេត្តស៊ីឈួន។

នៅដំណាក់កាលទី១ ទួរប៊ីនអនុភាព ១GW ចំនួន ២ នឹងចាប់ផ្តើមដំណើរការបន្ទាប់ពីការសាកល្បងអស់រយៈពេល ៣ថ្ងៃ។ នៅត្រឹមខែកក្កដា ឆ្នាំក្រោយ គម្រោងនេះនឹងមានទួរប៊ីនចំនួន ១៦ គ្រឿង ដែលមានអនុភាពសរុបធំលំដាប់ទី ២ បន្ទាប់ពីស្ថានីយវារីអគ្គិសនីខ្នាតយក្ស Three Gorges Dam

គម្រោងនេះនឹងអាចផ្គត់ផ្គង់ថាមពលដល់ប្រជាជនជាង ៥០០ ០០០គ្រួសារ ក្នុងមួយឆ្នាំៗ។

បើយោងតាមក្រុមហ៊ុនសាងសង់ China Three Gorges Corporation គម្រោងនេះគឺវិស្វកម្មខ្នាតធំ ដែលលំបាកបំផុតមួយរបស់ប្រទេសចិន ប៉ុន្តែក្រុមហ៊ុនចំណាយពេលសាងសង់ត្រឹមតែ ៤ ឆ្នាំប៉ុណ្ណោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]