កម្ពុជានឹងរៀបចំកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង ដើម្បីជំរុញឱ្យរោងចក្រគិតគូរពីបរិស្ថានជាងមុន

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបង្កើត «កម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា» ក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន រោងចក្រ និងសហគ្រាសទាំងអស់នៅកម្ពុជា ជួយគ្នាការពារបរិស្ថាន។

សេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី៥ កក្កដា បានឱ្យដឹងថា កម្មវិធីនេះ មានគោលបំណងទទួលស្គាល់ និងផ្តល់រង្វាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រោងចក្រនានា លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងសង្វាក់ផលិតកម្មដែលប៉ះពាល់ដល់បរិស្ថានតិច។

ក្រសួងបានបញ្ជាក់ថា ការផ្ដល់រង្វាន់គឺផ្អែកទៅលើច្រើនកត្តាដូចជា កម្រិតផលប៉ះពាល់បរិស្ថាន ប្រសិទ្ធភាពធនធាន និងផលិតស្អាត គណនេយ្យភាព ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ទំនួលខុសត្រូវក្នុងសង្គមរបស់អាជីវកម្ម និងការលើកកម្ពស់ការយល់ដឹងជាដើម។

អ្នកឈ្នះមិនត្រឹមតែទទួលបានពានរង្វាន់នោះ តែនឹងត្រូវបានក្រសួងជួយគាំទ្រ និងផ្សព្វផ្សាយអាជីវកម្មជាសាធារណៈដោយឥតគិតថ្លៃថែមទៀតផង។ លើសពីនេះ បើបច្ចេកវិទ្យាគួរចាប់អារម្មណ៍ ក្រសួងនឹងបន្តគាំទ្រ ជួយពង្រីក និងពង្រឹងបច្ចេកវិទ្យា ឬគោលនយោបាយនោះផងដែរ។

ចំពោះ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មទាំងអស់ ដែលចាប់អារម្មណ៍ អាចទៅទទួលពាក្យស្នើសុំពីការិយាល័យកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា នៅទីស្ដីការក្រសួង ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]