ត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ចីសំណង់ និងអចលនទ្រព្យកើនដល់ជាង ១០ប៊ីលានដុល្លារ

ត្រឹមឆមាសទី ១ ឆ្នាំ២០២១ កម្ចីអតិថិជនពីគ្រឹះស្ថានធនាគារ បានកើនដល់ជាង ៣៣,៩ ប៊ីលានដុល្លារ ដែលក្នុងនោះវិស័យសំណង់ និងអចលនទ្រព្យ បានរួមចំណែក ៣១% ស្មើនឹងជាង ១០ ប៊ីលានដុល្លារ។

នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ធនាជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងទី ២២ កក្កដា ទៅ។

ការរួមចំណែក ៣១% នេះ ត្រូវបានបែងចែក ៣ ប្រភេទ គឺកម្ចីទិញផ្ទះ ដែលរួមចំណែក១៣,១% ឬស្មើនឹង៤,៤៤ ប៊ីលានដុល្លារ កម្ចីក្នុងសកម្មភាពសំណង់ ៩,៥% ស្មើនឹង ៣,២២ ប៊ីលានដុល្លារ និងកម្ចីដើម្បីជួញដូរអចលនទ្រព្យ ៨,៤% ឬស្មើនឹង២,៨៥ ប៊ីលានដុល្លារ។

ដោយឡែក ចំពោះវិស័យមីក្រូហិរញ្ញវត្ថុវិញ ឥណទានអតិថិជនបានកើនឡើងដល់ ៧,៦ ប៊ីលានដុល្លារ ដោយក្នុងនោះវិស័យសំណង់ រួមចំណែក ៣,៧% ឬស្មើនឹងប្រមាណ ៣០០ លានដុល្លារ។

គួរបញ្ជាក់ថា គិតត្រឹមឆមាសឆ្នាំ ២០២១ នេះ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារសរុប (ទាំងធនាគារ មីក្រូហិរញ្ញវត្ថុ និងផ្សេងៗ) កើនឡើង ១៨% (ដល់ ៦៤,៥ ប៊ីលានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនមានកំណើន ២៣,៤% ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]