ចំនួនគម្រោងសំណង់ តម្លៃ និងផ្ទៃក្រឡាធ្លាក់ចុះ ១១,៤% ៣៤,៣% និង ២៩,៩% រៀងគ្នាៗ

នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ ១១,៤%-៣៤,៣% និង ២៩,៩% រៀងគ្នាៗ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍របស់ធនាជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងទី ២២ កក្កដា កន្លងថ្មីៗនេះ។

របាយការណ៍ដដែលបានបញ្ជាក់ថា ការធ្លាក់ចុះនេះគឺដោយសារ ភាពថមថយនៃការវិនិយោគ ឬការសាងសង់គម្រោងសំណង់ក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។
យ៉ាងណាក្ដី ការនាំចូលសម្ភារ និងបរិក្ខារសំណង់ បែរជាមានកំណើនប្រមាណ ១៦% បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២០។

ទោះជាស្ថានភាពកូវីដនៅតែបន្ត តែធនាគារជឿជាក់ថា វិស័យសំណង់នៅតែមានភាពរឹងមាំ សឱ្យឃើញតាមរយៈការបន្តដំណើរដោយរលូននៃគម្រោងសំណង់ ទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងឯកជន។

គួរបញ្ជាក់ផងដែរថា ត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ចីក្នុងវិស័យសំណង់ និងអចលនទ្រព្យកើនដល់ជាង ១០ប៊ីលានដុល្លារ ខណៈការរៀបចំឥណទានឡើងវិញលើវិស័យសំណង់ មានចំនួនជាង ៣,២ម៉ឺនគណនី ឬស្មើនឹងទំហំលុយសរុបជាង ៨៤០លានដុល្លារ។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]