ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់ ចាប់ផ្តើមងើបឡើងវិញក្នុងឆមាសទី១

ទោះបីស្ថិតក្នុងអំឡុងពេលការនៃរីករាលដាលជំងឺកូវីដ១៩ ការវិនិយោគអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិកជារួម ឃើញថាចាប់ផ្តើមងើបឡើងវិញ ខណៈទុនវិនិយោគមានដល់ ៨៣,៥ពាន់់លានដុល្លារ ពោលគឺកើន ៣៩% ឬជិតប្រហាក់ប្រហែលនឹងមុនពេលមានវិបត្តិកូវីដ១៩ ហើយ។

នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនអចលនទ្រព្យ JLL ចេញផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post កាលពីថ្មីៗនេះ។

របាយការណ៍ដដែលបន្តថា ផ្នែកដឹកជញ្ជូនឧស្សាហកម្ម ការិយាល័យ និងវិស័យលក់រាយ (ផ្សារទំនើប) កើនឡើងគួរឱ្យកត់សម្គាល់។

ទំហំវិនិយោគនៅប្រទេសចិន អូស្រ្តាលី និងកូរ៉េខាងត្បូង មានសកម្មភាពខ្លាំងជាង ពោលគឺ ៦៩% នៃការវិនិយោគសរុប ខណៈសកម្មភាពវិនិយោគនៅប្រទេសជប៉ុនរងគ្រោះខ្លាំងជាងគេ រងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។

លោក Stuart Crow នាយកប្រតិបតិ្តការទីផ្សារមូលធុនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីកនៃក្រុមហ៊ុន JLL លើកឡើងថា៖ «ការវិនិយោគអចលនទ្រព្យតំបន់អាស៊ីប៉ាស៊ីហ្វីក ងើបឡើងវិញ ស្របពេលដែល វិនិយោគិន បានបង្ហាញទស្សនៈវិជ្ជមានរបស់ពួកគេលើការវិនិយោគ ដែលធានាឱ្យមានការងើបឡើងនៃវិនិយោគនៅក្នុងឆមាសទី១ នេះ»។

ងាកមកកម្ពុជាវិញ នៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ១១,៤% -៣៤,៣% និង ២៩,៩% រៀងគ្នាៗ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍ របស់ធនាជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងទី ២២ កក្កដា ទៅ។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]