ក្រុមប្រទេសអ្នកមានថា កម្ពុជាគួរបញ្ចុះតម្លៃ និងកែទម្រង់ច្បាប់ប្រព័ន្ធដឹកជញ្ជូន ដើម្បីជំរុញសេដ្ឋកិច្ច

ប្រព័ន្ធដឹកជញ្ជូននៅប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ ព្រោះតម្លៃនៅថ្លៃ ហើយច្បាប់ទម្លាប់ ការសុំលិខិតអនុញ្ញាតនានានៅស្មុគស្មាញ ដូច្នេះរដ្ឋគួរតែកែទម្រង់ ដើម្បីបង្កើនភាពប្រកួតប្រជែង។ នេះបើយោងតាមការវិភាគ និងណែនាំរបស់ក្រុមប្រទេសអភិវឌ្ឍទាំង ៣៨ប្រទេស ឬហៅថា OECD។

របាយការណ៍សិក្សារបស់ Organisation for Economic Cooperation and Development (OECD) ដែលចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា បានរកឃើញថា តម្លៃឡូជីស្ទីកនៅកម្ពុជាថ្លៃខ្លាំង បើធៀបនឹងតម្លៃនៅតាមបណ្តាប្រទេសអាស៊ានផ្សេងទៀតដូចជាថៃ និងវៀតណាម ក៏ដូចជាតម្លៃមធ្យមរបស់ពិភពលោក។

លើសពីនេះ ក្នុងឆ្នាំ ២០១៨ នេះ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី៩៨ ក្នុងចំណោម ១៦០ប្រទេស នៅក្នុងសន្ទស្សន៍លទ្ធផលការងារដឹកជញ្ចូន (LPI) ដែលធ្លាក់ចុះពី ៧៣ ក្នុងឆ្នាំ ២០១៦។

ជុំវិញការរកឃើញនេះ OECD បានផ្តល់យោបល់ថា រដ្ឋាភិបាលត្រូវកែទម្រង់បទប្បញ្ញត្តិដែលមានស្រាប់ សម្រួលនីតិវិធីស្នើលិខិតស្នាមរដ្ឋបាលនានា ប្រើប្រាស់បច្ចេកវិទ្យាក្នុងប្រព័ន្ធគ្រប់គ្រង និងបើកដំណើរការច្រកចេញចូលតែមួយសម្រាប់ផ្ដល់សេវាជាដើម។

ការធ្វើបែបនេះ នឹងជួយឱ្យប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា មានប្រសិទ្ធភាព តម្លាភាព និងតម្លៃទាបជាងមុន ដែលជាការទាក់ទាញអ្នកវិនិយោគ។

គួរបញ្ជាក់ផងដែរថា OECD បន្តថា ការដឹកជញ្ជូនតាមផ្លូវថ្នល់ ដើរតួរសំខាន់ជាងគេនៃវិស័យដឹកជញ្ជូននៅកម្ពុជា ឬស្មើនឹង ៩០% ខណៈផ្លូវទឹក និងផ្លូវដែករួមចំណែកតិចតួចបំផុត។

លើសពីនេះ ក្នុងឆ្នាំ២០១៩ ទុនវិនិយោគក្នុងវិស័យដឹកជញ្ជូន និងឃ្លាំងទំនិញកម្ពុជា មានសរុបចំនួន ២,១ប៊ីលានដុល្លារ ហើយបាននឹងកំពុងកើនឡើងជាលំដាប់។ វិស័យទាំង២ រួមចំណែកដល់ទៅ ៧,៨% នៃសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៩ ទុនវិនិយោគក្នុងវិស័យដឹកជញ្ជូន និងឃ្លាំងទំនិញកម្ពុជា មានសរុបចំនួន ២,១ប៊ីលានដុល្លារ ហើយបាននឹងកំពុងកើនឡើងជាលំដាប់។ វិស័យទាំងពីរ រួមចំណែកដល់ទៅ ៧,៨% នៃសេដ្ឋកិច្ចកម្ពុជា។

- Video Advertisement -