កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ ធ្លាក់ត្រឹម ២,៥% ខណៈវិស័យអចលនទ្រព្យនៅបន្តរងសម្ពាធ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដោយសារវិបត្តិកូវីដ ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២១ នេះ គឺធ្លាក់ចុះពីតួលេខចាស់ ៤% មកត្រឹម ២,៥% ប៉ុណ្ណោះ។

សម្តេច បានបន្តថាកំណើននេះ គឺទ្រទ្រង់ដោយវិស័យកសិកម្ម ពោលគឺដោយសារការនាំចេញផលិតផលកសិកម្មបានកើនឡើងហួសពីការរំពឹងទុក។

បន្ថែមពីលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នៅតែបន្តអនុម័តគម្រោងវិនិយោគថ្មីៗជាច្រើន ខណៈវិស័យទេសចរណ៍ ក៏រំពឹងថានឹងមានកំណើនវិជ្ជមានឡើងវិញ បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំធ្វើឡើងរួចរាល់។

ដោយឡែក ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តរងសម្ពាធ និងមានភាពមិនប្រាកដប្រជាខ្ពស់ បើទោះបីជាមានយុទ្ធនាការចាក់វ៉ាក់សាំងក្ដី។

យោងតាមរបាយការណ៍ ភ្នាក់ងារអចលនទ្រព្យ CBRE ចេញផ្សាយកាលពីខែកក្កដា សម្រាប់ទីផ្សារខុនដូ មានតែ ៥ ក្នុងចំណោម ១៧ គម្រោងប៉ុណ្ណោះ ដែលបានការបញ្ចប់ការដ្ឋានតាមផែនការសម្រាប់ឆ្នាំ ២០២១។

លើសពីនេះ ចំនួនខុនដូដែលគម្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ត្រូវបានព្យាករថានឹងធ្លាក់ចុះពី ១០.៨២៥ យូនីត មកនៅត្រឹមតែ ៧.៩០៩ យូនីត ប៉ុណ្ណោះ ដោយសារគម្រោងមួយចំនួនផ្អាកការសាងសង់។

ទីផ្សារលក់រាយ ឬទីផ្សារទំនើប នៅតែជួបបញ្ហាធ្ងន់ធ្ងរជាងគេ ដោយអត្រាអ្នកជួលតូបក្នុងផ្សារទំនើបធ្លាក់ចុះ ៤,៦% ជាមធ្យម។ ដូចគ្នានេះដែរ អត្រាចំនួនក្រុមហ៊ុនដែលទៅជួលទីផ្សារការិយាល័យ ក៏ធ្លាក់ចុះ ៣,៨% ដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]