ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចបាន ៧៥%

គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅតម្លៃ ២២លានដុល្លារ គិតត្រឹមដើមខែសីហានេះ សម្រេចបាន ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់តាមផែនការនៅពេលឆាប់ៗខាងមុខនេះ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាស និងផ្លូវក្រោមដីនេះ ត្រូវបានបើកឱ្យដំណើរការជាបណ្តោះអាសន្ន នៃផ្នែកខ្លះហើយដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតរស្មីកម្ពុជា នៅថ្ងៃទី១២ ខែសីហា។

ស្ពានអាកាស និងផ្លូវក្រោមដីនេះ កំពុងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានបើកការដ្ឋានតាំងពីខែ មិថុនា ឆ្នាំ ២០១៨ ដោយប្រើពេលសាងសង់ ៣០ខែ។
បច្ចុប្បន្ននេះទីក្រុងភ្នំពេញមានស្ពានអាកាសចំសនួន ៥ រួចមកហើយ ដែលកំពុងដាក់ឱ្យប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ នអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា (តិចណូ) និង ស្ពានអាកាសផ្សារដីហ៊ុយ។

 

- Video Advertisement -