រដ្ឋនឹងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក្នុងភូមិដាច់ស្រយាលមួយចំនួននៅកំពតឱ្យបានត្រឹមឆ្នាំ ២០២២

រដ្ឋបាលខេត្តកំពត និងសេវាករអគ្គិសនី ប្តេជ្ញានឹងពន្លឿនសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់អគ្គិសនី ឱ្យដល់ប្រជាពលរដ្ឋជាង ២០០ គ្រួសារ នៅឃុំស្រយាល ៣ នៅខេត្តកំពត ឱ្យបានត្រឹមដើមឆ្នាំ ២០២២។

នេះជាការលើកឡើងពី ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ក្នុងឱកាសចុះជួប និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តម ជាវ តាយ បានឱ្យដឹងថា៖ « បច្ចុប្បន្ន ពលរដ្ឋ២០០គ្រួសារ នៅភូមិចំនួន៥ ក្នុងឃុំចំនួន៣ នៃស្រុកទឹកឈូ មិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ។ ចំណែកឯគ្រួសារចំនួន១៦៥គ្រួសារទៀត ទើបតែមានបណ្ដាញអគ្គីសនីថ្មី តែគុណភាពរអាក់រអួល»។

«ការខ្វះអគ្គិសនីពីព្រោះតំបន់នេះនៅដាច់ស្រយាលតាមជើងភ្នំ ដូច្នេះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅមិនទាន់ល្អប្រសើរ»។

យ៉ាងណាក្ដី ឯកឧត្តមអះអាងថា អ្នកជំនាញ និងសេវាករអគ្គិសនី កំពុងសិក្សាហើយ ដោយគ្រោងនឹងភ្ជាប់បណ្ដាញអគ្គិសនីក្នុងតំបន់នេះយ៉ាងយូរនៅដើមឆ្នាំ ២០២២ ។

ក្នុងអំឡុងពេលរង់ចាំនេះ រដ្ឋបាលខេត្តក៏នឹងផ្ដល់ឧបករណ៍អគ្គិសនីសូឡា គ្រួសារទាំងនោះផងដែរ ដើម្បីដោះស្រាយភាពចាំបាច់បន្ទាន់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]