តើកម្មវិធី OpenBuildings Designer គឺជាអ្វី? មានសារៈប្រយោជន៍ដូចម្ដេចក្នុងវិស័យសំណង់?
កម្មវិធី OpenBuildings Designer គឺជាកម្មវិធីគ្រប់គ្រងសំណង់ និងគូរប្លង់គំរូសំណង់បែបឌីជីថលដ៏ ពេញនិយមមួយ ដែលបង្កើតឡើងដោយក្រុមហ៊ុនល្បីផ្នែកវិសកម្មសំណង់ឌីជីថលរបស់អាមេរិក Bentley System។
កម្មវិធីនេះរួមបញ្ចូលមុខងារគ្រប់ជ្រុងជ្រោយដែលម្ចាស់គម្រោងសំណង់ត្រូវការ រួមមានការគូរប្លង់ស្ថាបត្យកម្ម ការគ្រប់គ្រងបរិក្ខារសំណង់ ប្រព័ន្ធទឹកភ្លើង ការបង្កើតគំរូអគារឌីជីថលបែបរស់រវើក និងការបង្កើតប្រព័ន្ធគ្រប់គ្រងក្នុងអគារនោះជាដើម។
ដោយប្រើកម្មវិធីនេះ ស្ថាបត្យករ វិស្វករ និងអ្នកម៉ៅការសំណង់ នឹងធ្វើការដោយងាយស្រួល និងរលូនជាងមុន ព្រោះគ្រប់យ៉ាងនឹងត្រូវបានគ្រប់គ្រង់លើប្រព័ន្ធតែមួយ តាំងពីដំណាក់ការរចនាប្លង់ ដំណាក់កាលសិក្សាលទ្ធកម្ម ការចុះកិច្ចសន្យា ការសាងសង់ ការគ្រប់គ្រងជាងសំណង់ ការពិនិត្យសំណង់ និងការបិទបញ្ចប់សំណង់ជាដើម។
ការប្រើប្រាស់កម្មវិធីនេះទៀតសោត នឹងជួយឱ្យស្ថាបត្យករ វិស្វករ និងអ្នកម៉ៅការសំណង់ គូរប្លង់គំរូរស់រវើក ឬស្គាល់ជាទូទៅថា Building information modeling (BIM) បានដោយងាយស្រួលនឹងលឿនជាមុនផងដែរ។ លើសពីនេះ ស្ថាបត្យករក៏អាចប្រើកម្មវិធីនេះ ដើម្បីផ្លាស់ប្ដូរគំរូរប្លង់ចាស់ៗដែលធ្វើឡើងជាទម្រង់2D ទៅ ជា3D ផងដែរ។
ម្ចាស់គម្រោងថែមទាំងអាចកែប្រែការងារគំរូប្លង់បានដោយងាយស្រួល ដោយគ្មានភាពស្មុគស្មាញ ព្រោះគ្រប់យ៉ាងនឹងត្រូវUpdate ទៅគ្រប់ផ្នែកដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ព្រួយបារម្ភថាមានការយល់ច្រឡំគ្នានោះទេ។
លើសពីនេះ ចំណុចពិសេសបំផុតរបស់កម្មវិធី OpenBuildings Designer គឺការងាយស្រួលប្រើ ដោយមិនចាំបាច់មានចំណេះដឹងផ្នែកបច្ចេកវិទ្យាជ្រៅនោះទេ ជាមួយនឹងតម្លៃសមរម្យ។ ដូច្នេះ កម្មវិធីគឺសាកសម្យបំផុតសម្រាប់ ម្ចាស់គម្រោងខ្នាតតូច និងមធ្យម។
សម្រាប់ព័ត៌មានបន្ថែម ឬសាកល្បងប្រើដោយឥតគិតថ្លៃ សូមចូលទៅកាន់គេហទំព័រ ចុចទីនេះ

