ផ្លូវបាត់ដំបង-សិរីសោភ័ណ បើកឱ្យធ្វើដំណើរហើយ ខណៈផ្លូវលេខ៥ទាំងមូលគ្រោងបើក ២០២៤
ផ្លូវជាតិលេខ៥ កំណាត់ផ្លូវបាត់ដំបង-សិរីសោភ័ណប្រវែងជាង ៨៤គីឡូម៉ែត្រ និងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបង ត្រូវបានបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅហើយ បន្ទាប់ពីបញ្ចប់មួយរយៈមក។
ដោយឡែក ៣កំណាត់ផ្សេងទៀត និងគម្រោងស្ដារផ្លូវជាតិលេខ៥ ទាំងមូល គ្រោងនឹងបញ្ចប់ឆ្នាំ ២០២២ ២០២៣ ២០២៤ បន្តៗគ្នា។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ដែលកំពុងសាងសង់រួមមាន កំណាត់ព្រែកក្តាម-ពោធិ៍សាត់ និងពោធិ៍សាត់-បាត់ដំបង ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២២ និង២០២៣ខាងមុខ។
ម្យ៉ងទៀតកំណាត់សិរីសោភ័ណ-ប៉ោយប៉ែត ក្រសួងកំពុងតែជ្រើសរើសក្រុមហ៊ុនសាងសង់ ដូច្នេះការដ្ឋានអាចនឹងបញ្ចប់នៅ ឆ្នាំ ២០២៤។
សូមបញ្ជាក់ថាគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដែលជាការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់នេះ ចាប់ពី ២គន្លងទៅ ៤គន្លង មានទទឹង ២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) និងមានសួនច្បារចំកណ្តាល ក្រោមទឹកប្រាក់ប្រមាណ ៥00លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។ (អានបន្ថែម)

