តម្លៃការនាំចូលសម្ភារសំណង់កើនឡើងជាង ២៣% ក្នុងរយៈពេល ៨ ខែ ដំបូងឆ្នាំ២០២១

ក្នុងរយៈពេល ៨ ខែ នៃឆ្នាំ ២០២១ តម្លៃការនាំចូលទំនិញទាំងអស់មកកម្ពុជា លើកលែងមាស មានទំហំដល់ទៅ ១៤,៦ប៊ីលានដុល្លារ ដែលកើនឡើង២៦,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយក្នុងនោះតម្លៃនៃការនាំចូលសម្ភារសំណង់ក៏បានកើនឡើង ២៣,៧%។

យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការកើនឡើងនៃតម្លៃទំនិញនាំចូលនេះ គឺដោយសារកំណើននៃការនាំចូលក្រណាត់ គ្រឿងសំណង់ ប្រេងឥន្ទនៈ និងទំនិញផ្សេងៗ។

ប្រភពដដែលបានបញ្ជាក់ថា សម្ភារសំណង់ សេដ្ឋកិច្ចកម្ពុជានៅតែបន្តរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈ ដែលបានអូសបន្លាយមកទល់ពេលបច្ចុប្បន្ន និងបានដាក់សម្ពាធលើសូចនាករសំខាន់ៗ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច។

សម្រាប់វិស័យសំណង់ក៏នៅតែធ្លាក់ចុះ ឆ្លុះបញ្ជាំងតាមរយៈការធ្លាក់ចុះនៃ សំណើរសុំគម្រោងសាងសង់ដែលទទួលបានការអនុម័តពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងរយៈពេល៨ ខែ ដំបូងនៃឆ្នាំ២០២១ នេះ ក្រសួងបានអនុម័តសំណើសុំសាងសង់សរុប ២ ៩០១គម្រោង នៅតែធ្លាក់ចុះ៤៤៩ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ដោយឡែក គម្រោងទាំងនោះមានតម្លៃវិនិយោគសរុប ៣ ៨៤៣ លានដុល្លារ ដែលបានធ្លាក់ចុះ ២៤,៤% ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]