អង្គការអន្តរជាតិ EngeryLab រៀបចំសិក្ខាសិលាពិសេស ជួយកម្ពុជាឱ្យងាកទៅប្រើថាមពលស្អាត

វេទិកាពិភាក្សាធំបំផុតស្តីពីថាមពលស្អាតនៅកម្ពុជា Clean Energy Week បានចាប់ផ្ដើមហើយ កាលពីថ្ងៃទី ២១ តុលា កន្លងទៅ ដោយមានគោលបំណងចង់ជួយកម្ពុជាចេះទាញយកប្រយោជន៍ពីថាមពលស្អាត ក៏ដូចជាដើម្បីជំរុញការវិនិយោគលើគម្រោងថាមពលស្អាតនៅកម្ពុជាឱ្យច្រើនជាងមុន។

កម្មវីធីមានរយៈពេល៨ថ្ងៃ ពីថ្ងៃទី២១ ដល់ ២៨ ខែតុលា ដែលរៀបចំឡើងដោយអង្គការ EngeryLab តាមប្រព័ន្ធអនឡាញ។

វាគ្មិនក្នុងកម្មវិធី នឹងបង្ហាញពីការនាំយកថាមពលស្អាតមកប្រើ ការទាញយកអត្ថប្រយោជន៍ ការបង្កើតការងារ ការធានាសន្តិសុខថាមពល ឯករាជ្យភាពថាមពល និងវិធីជួយកាត់បន្ថយថ្លៃអគ្គិសនីនៅកម្ពុជា។

EngeryLab បានឱ្យដឹងថា កម្ពុជានឹងអាចសន្សំប្រាក់បាន ១៦,៤ ពាន់លានដុល្លារ ក្នុងការទិញថាមពលពីរោងចក្រធ្យូងថ្មក្នុងប្រទេសឡាវ ដោយងាកមកប្រើថាមពលព្រះអាទិត្យ និងខ្យល់ក្នុងស្រុកវិញ។

លើសពីនេះ ការវិនិយោគថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ១១,៦GW នឹងផ្តល់ផលទុនវិនិយោគចំនួន ៦,៨ ពាន់លានដុល្លារដល់កម្ពុជា និងដែលបង្កើតការងារបានជាង ៥១ ០០០ នាក់។

ដូចគ្នានេះ EngeryLab បន្ថែមថា ការប្រើថាមពលស្អាត ក៏នឹងជួយទាក់ទាញវិនិយោគិនប្រេនធំៗមកកម្ពុជាបន្ថែមផងដែរ ដូចជា H&M, Adidas, Gap, Puma, Nike និង Specialized Bicycles ដែលកំពុងងាកទៅរកនិន្នាការថាមពលស្អាត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]