គម្រោងផ្លូវ ៣៨ខ្សែ នៅសៀមរាបសម្រេចបាន៨៤%ហើយ លឿនជាងផែនការ ២%
គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប បច្ចុប្បន្នសម្រេចបាន ៨៤% ហើយ លឿនជាងផែនការ២% ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២១។ ដោយឡែក គម្រោងស្ថាបនាផ្លូវជាតិលេខ៦ ប្រវែងជាង ៥គម នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ក៏នឹងបញ្ចប់ដំណើរគ្នានេះផងដែរ។ នេះបើយោងតាមការចុះត្រួតពិនិត្យដំណើរការសាងសង់របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទៅ២៥ ខែតុលានេះ។
ក្នុងឱកាសនេះ ឯកឧត្តមក៏បានជំរុញក្រុមហ៊ុនម៉ៅការសាងសង់ឱ្យបន្ថែមក្រុមការងារសាងសង់ ដើម្បីធ្វើយ៉ាងណាឱ្យការងារសាងសង់បញ្ចប់តាមផែនការ ឬលឿនជាផែនការបើអាចទៅរួច។
ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើឱ្យប្រជាពលរដ្ឋយោគយល់លើបញ្ហាផ្លូវលំបាក ដីហុយ និងការកកស្ទះនានា ដោយអះអាងថាការងារគឺមិនយឺតយ៉ាវទេ បច្ចុប្បន្នអាចលំបាកបន្ដិចមែន តែចុងឆ្នាំនឹងថ្មីប្លែកភ្នែក មានផ្លូវថ្មីស្រឡាង។
- Video Advertisement -

