រថភ្លើងល្បឿនលឿនបើកបរស្វ័យប្រវត្តិដំបូងគេក្នុងពិភពលោក សាងសង់ជិតរួចរាល់ហើយ

ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលបើកបរដោយស្វ័យប្រវត្តិដំបូងគេក្នុងពិភពលោក កំពុងឈានដល់ការបញ្ចប់ឆាប់ៗនេះហើយ ពោលគឺមុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុងប៉េកាំង នៃប្រទេសចិន នៅឆ្នាំ ២០២២ ខាងមុខនេះ។ នេះបើយោងតាម South China Morning Post កាលពីសប្តាហ៍មុន។

ខ្សែរថភ្លើងនេះមានឈ្មោះថា Beijing-Zhangjiakou ដែលតភ្ជាប់ទីក្រុងប៉េកាំង និងតំបន់ Zhangjiakou ដែលជាទីក្រុងម្ចាស់ផ្ទះរណបនៃកីឡាអូឡាំពិកផងដែរ។
រថភ្លើងល្បឿនលឿននឹងមានល្បឿនអតិបរមា ៣៥០គ.ម ក្នុង១ ម៉ោង ដោយនឹងកាត់បន្ថយរយៈពេលធ្វើដំណើររវាងទីក្រុងទាំង២ ពីជាង ៣ម៉ោង មកត្រឹមតែ ៤៧នាទីប៉ុណ្ណោះ។

គួរបញ្ជាក់ថា ផ្នែកខ្លះនៃខ្សែរថភ្លើងនេះត្រូវបានបើកដំណើរការរួចហើយ តាំងពីខែធ្នូ ឆ្នាំ២០១៩ ដែលជាផ្លូវរថភ្លើងល្បឿនលឿនបើកបរដោយខ្លួនឯងដំបូងគេបង្អស់របស់ពិភពលោក។

- Video Advertisement -