ក្រុមហ៊ុនថៃទទួលបានទុនបន្ថែមជាង ២៨លានដុល្លារ សម្រាប់គម្រោងថាមពលសូឡានៅកម្ពុជា

ក្រុមហ៊ុន B.Grimm Power Plc ដែលជាក្រុមហ៊ុននាំមុខគេក្នុងវិស័យថាមពលរបស់ប្រទេសថៃ ទទួលបានកម្ចីប្រមាណ ២៨,១ លានដុល្លារ ពីធនាគារធំៗក្នុងប្រទេសថៃ សម្រាប់យកមកវិនិយោគបន្ថែមលើគម្រោងថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។

កម្ចីនេះ មានរយៈពេល១៥ឆ្នាំ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅ រវាងធនាគារ Kasikornbank ធនាគារ Exim Thailand ធនាគារ Bangkok និងក្រុមហ៊ុន Ray Power Supply ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន B.Grimm Power Plc។

ក្រុមហ៊ុន Ray Power Supply វិនិយោគលើរោងចក្រថាមពលសូឡា អានុភាព ៣៩មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ គម្រោងនេះបានបញ្ចប់ការសាងសង់ និងបានបញ្ចេញថាមពលចូលបណ្តាញជាតិរួចហើយ កាលពីខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុនមិនបានបញ្ជាក់ថា ទុនជាង ២៨លានដុល្លារនេះនឹងត្រូវយកមកធ្វើអ្វីបន្ថែមទៅគម្រោងនោះទេ ប៉ុន្តែទុននេះមានទិសដៅបង្កើនថាមពលបៃតងនៅកម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន B.Grimm Power Plc ប្រតិបត្តិការលើរោងចក្រថាមពល ចំនួន ៥០រោងចក្រ។ ក្រុមហ៊ុនមានបំណងបង្កើនសមត្ថភាពដំឡើងថាមពល ដល់ ៧២០០មេហ្គាវ៉ាត ត្រឹមឆ្នាំ២០២៥ និង ១០ ០០០មេហ្គាវ៉ាត ត្រឹមឆ្នាំ២០៣០ ដែលមានចំណូលប្រចាំឆ្នាំ ច្រើនជាង ៣ប៊ីលានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]