សម្ដេចហ៊ុន សែន៖ កម្ពុជានឹងក្លាយជាបណ្ដុំផលិតកម្ម ធុរកិច្ច និងវិនិយោគសក្ដានុពលក្នុងតំបន់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្ដេជ្ញាថា នឹងបន្ដអនុវត្តគោលនយោបាយនានាបន្ថែម ដើម្បីទាក់ទាញការវិនិយោគបរទេស ទិសដៅដើម្បីប្ដូរមុខមាត់កម្ពុជា ឱ្យទៅជាបណ្ដុំផលិតកម្ម ធុរកិច្ច និងការវិនិយោគ ដែលមានសក្តានុពលមួយនៅក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះក្នុងសន្ទរកថាបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។

សម្តេចបន្ដថា កម្ពុជាបាន និងកំពុងដាក់ចេញ និងអនុវត្តគោលនយោបាយច្បាស់លាស់ជាច្រើន ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អប្រព័ន្ធដឹកជញ្ជូន ការសម្រួលនិតីវិធីធ្វើពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល និងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ជាដើម។

គួរបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមងើបឡើងបណ្ដើរៗហើយក្រោយការបើកប្រទេស។ ក្នុងរយៈពេល ៩ ខែ នៅឆ្នាំ២០២១ រដ្ឋាភិបាលប្រមូលចំណូលចរន្តប្រមាណជិត៣ប៊ីលានដុល្លារ ស្មើនឹង ៧៥% ធៀបនឹងច្បាប់ថវិកា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]